ភ្នំពេញ៖ ក្រុមចោរប្រេីដាវសំាម៉ូរ៉ៃ២ដើមមានគា្ន៧នាក់ចេញពីក្នុងគុម្ពោធព្រៃក្បែរផ្លូវរថភ្លើង ប្លុកបឹងកក់ ធ្វើសកម្មភាពភ្ជុងប្លន់យកម៉ូតូ.គ្រឿងអល័ង្កការនិងទូរស័ព្ទដៃ២គ្រឿង បង្កការភា្ញក់ផ្អើលបុរសស្រ្តីជាមា្ចស់ម៉ូតូអ្នកដំណើរបានសម្រេចចិត្តហើយនាំគា្នជិះចេញទៅបានប្រមាណ៣០ម៉ែត្រ ចៃដន្យមានបុរសអ្នកដំណើរម្នាក់ ជិះកាត់ឈប់សួនាំជួយធ្វើអន្តរាគមន៏ ទើបក្រុមជនដាវសំាម៉ូរ៉ៃនោះ ផ្តួលម៉ូតូចោលវិញ ហើយរត់គេចខ្លួនអស់ទៅយកបានម៉ូតូវិញ ។
ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលព្រឹកថ្ងៃទី២ខែសីហា២០១៥ ក្បែរផ្លូវរថភ្លើងប្លុកបឹងកក់ ភូមិទី៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះប្រុសស្រីទាំង៣នាក់នោះទី១ឈ្មោះសំ ណាង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅម្តុំសន្ធរម៉ុក សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ បាត់បង់ខ្សែកមាស១ខ្សែតម្លៃ១០០០ដុល្លារអាមេរិក និងទូរស័ព្ទដៃម៉ាក(អាយហ្វូន១គ្រឿង ទី២ឈ្មោះតូ នីតា ភេទស្រីអាយុ២១ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បាត់បង់ ទូរស័ព្ទដៃ១គ្រឿងផងដែរ ។ និងម្នាក់ទៀតមិនត្រូវបានគេឱ្យសំគាល់ឈ្មោះនោះទេ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកេីតហេតុរូបគេបានបើកបរម៉ូតូ១គ្រឿងម៉ាកស្កុកពី ពណ៌សលាយក្រហម ឌុបមកពីដេីរលេងរួចជូនមិត្តភក្តិស្រីទៅផ្ទះវិញ នៅឯសង្កាត់-ខណ្ឌជ្រោយចង្វារ ។
ហើយការជូនមិត្តភក្តិស្រីទៅផ្ទះនោះ បនា្ទប់ពីត្រឡប់មកពីដើរលេងជាមួយនិងមិត្តភក្តិគ្នា៧នាក់(ស្រី៦និងប្រុស១) ក្នុងនោះស្រី៤នាក់ជិះរថយន្តម៉ាក(វីស្តូស) ពណ៌ស និង៣នាក់ជិះម៉ូតូម៉ាក(ស្កុកពី)ពណ៌សលាយក្រហម ។
លុះជិះមកដល់ផ្លូវរថភ្លើងចំណុចកើតហេតុខាងលើស្របពេលម៉ូតូរបស់ពួកខ្លួនបន្ថយល្បឿនគេចជង្ហុកនោះស្រាប់តែក្រុមចោរដាវសំាម៉ូរ៉ៃ២ដើមគា្ន៧នាក់នោះនាំគា្នរត់ចេញពីក្នុងគុម្ពោធព្រៃក្បែរផ្លូវរថភ្លើងមកធ្វើសកម្មភាពភ្ជុងប្លន់យកគ្រឿងអល័ង្កការ និងទូរស័ព្ទដៃ២គ្រឿងនិងម៉ូតូតែម្តង ។
ក្រោយពីប្លន់បានសម្រេចហេីយក្រុមជនសង្ស័យបាននាំគា្នជិះចេញរត់គេចខ្លួនបានប្រមាណ៣០ម៉ែត្រ ក៏ប្រទះនិងអ្នកដំណើរម្នាក់ ជិះកាត់ឈប់សួនាំជនរងគ្រោះជួយធ្វើអន្តរាគមន៏ ទើបក្រុមចោរទាំងនោះ បានផ្តួលម៉ូតូចោលវិញ រត់គេចខ្លួនបាត់អស់ទៅ ហេីយជនរងគ្រោះបានយកម៉ូតូមកវិញ ។
ក្រោយពេលកើតហេតុជនរងគ្រោះ បានទៅរាយការណ៏ប្តឹងកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកទៅដល់នាំក្រុមជនរងគ្រោះទៅសាកសួរបំភ្លឺដាក់ពាក្យបណ្តឹង ប៉ុន្តែបុរសជាមា្ចស់ម៉ូតូខឹងមិនព្រមទៅដាក់ពាក្យបណ្តឹងទេព្រោះថា ពេលដែលត្រូវការសមត្ថកិច្ចឲ្យជួយអត់មានទេ ដោយឡែកនារីជនរងគ្រោះ២នាក់ ដែលរួមដំណើរជាមួយគ្នានោះ បានដាក់ពាក្យបណ្តឹងផងដែរ ៕ស ដារ៉ា