ខេត្តកណ្តាល៖ ទំនិញនាំចូលដោយខុសច្បាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ចាប់ឃាត់ត្រួតពិនិត្យ។
ការចាប់រថយន្តដឹកទំនិញគេចពន្ឋខាងលើធ្វើឡើង កាលពីវេលា ម៉ោង៤និង៣០នាទី វេលាទៀបភ្លឺ ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រែកហូរលិច សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ។
រថយន្តដែលត្រូវចាប់ឃាត់នោះ ម៉ាក សាមយ៉ុងកែច្នៃខុសបច្ចេកទេស ពាក់ស្លាកលេខភ្នំពេញ2AE 6751 ដឹកទំនិញគេចពន្ធពេញប្រៀប ឆ្លងតាម ច្រកព្រំដែនភ្នំឌិន ស្រុកគីរីវង្សខេត្ត តាកែវ ឆ្លងកាត់តាមស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល ឆ្ពោះទៅដាក់ក្នុង ឃ្លាំង នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារ អំពៅរាជធានីភ្នំពេញ ដែលទំនិញ គេចពន្ឋនេះត្រូវគេស្គាល់ឈ្មោះថា ចែ ស្រី។
ក្រោយពីធ្វើការឃាត់រថយន្តខាងលើ គេពុំឃើញម្ចាស់ចុះមកដោះស្រាយ ភ្លាមៗនោះទេ រហូតដល់ម៉ោងជាង១ រសៀលថ្ងៃដដែល ទើបគេឃើញ ម្ចាស់ទំនិញឈ្មោះ ចែស្រី ជិះរថយន្ត ហាយឡែនឌ័រពាក់ស្លាកលេខ4pln 296 មកជួបនិយាយជាមួយកម្លាំង កងរាជអាវុធហត្ថ តែមិនបានអោយ សោររថយន្តទៅកម្លាំងកងរាជអាវុធហត្ថ បើកយករថយន្តទៅទុក្ខដោះស្រាយ ដោយនិយាយទូរស័ព្ទមួយសន្ទុះហើយប្រាប់ថាចាំគយមកដោះស្រាយ ហើយក៏បើករថយន្តខ្លួនដឹកតៃកុង ឡានដឹកទំនិញទៅបាត់ទៅ ដែលធ្វើ អោយកម្លាំងកងរាជអាវុធហត្ថខកចិត្ត ត្បិតអង្គុយចាំរថយន្តដឹកទនិញ នេះតាំងពីម៉ោង៤ព្រឹកមក។
ការហូរចូលទំនិញគេចត្រួវគេដឹងថា ដោយសារមានការបើកដៃពីមន្រ្តីជំនាញសេដ្ឋកិច្ច និងមន្រ្តីគយច្រកភ្នំ ដិន ខេត្តតាកែវ មន្រ្តីគយស្រុក កណ្តាលស្ទឹង និងមន្រ្តីគយក្រុងតា ខ្មៅផងដែរ។ តាមការអោយដឹងពី មន្រ្តីកងរាជអាវុធហត្ថ អោយដឹងថា ទំនិញគេខពន្ឋខាងលើសុទ្ឋតែមាន តម្លៃថ្លៃ បើបង់ពន្ឋចូលរដ្ឋយ៉ាង ហោចមួយរថយន្តនេះ ក៏ជាង១ម៉ឺន ដុល្លារដែរ។
សូមបញ្ជាក់ថា ពេលបញ្ជួនរថយន្តដឹកទំនិញទៅដល់ស្នាក់ការគយ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងមន្ត្រីគយបានឆែរឆេរ និងរើរសម្ភារះនៅក្នុងរថយន្ត រួមមានចំនួន 15 មុខ ពូកដេកចំនួន21 ស្មើនិង336kg បៅអ៊ីដែកបត់ចំនួន68ស្មើនិង1088kg ស្កុតមុខពីរចំនួន3កេះ ស្មើនិង33kg ចានគុយទាវជ័រ 22 ប ស្មើនិង682kg សំឡីថ្បាលត្រជៀក 3បេ ស្មើនិង 84kg កន្សែងពោះគោ 1បេ ស្មើនិង37kg ស្រទបម៉ូតូ 5បេ ស្មើនិង35kg សំឡីរម៉ាស់ 45ដុំស្មើនិង675kg ហ្វឺតសរសេរ 2កេះ ស្មើនិង34kg សំណាញ់ដែកលះ 30ដុំ ស្មើនិង240kg ស្បែកជើងកវែងជ័រ 15បេស្មើនិង 900kg អំបោះហុង1បេ ស្មើនិង14kg ទានដុត 15កេះ ស្មើនិង435kg ចង្កឹះរស្សី 173 បេស្មើនិង 6055kg ស្បែកជើងជ័រ 4បេ ស្មើនិង 220kg ។ សម្ភារះសរុបចំនួន 15 មុខស្មើនិង110108kg៕