ផឹកស្រាស្រវឹងឃើញផ្ទះគេចំហរទ្វាតលួចឡើង ចូលប្រុងរំលោភនារីម្នាក់មិនសម្រេច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិព្រៃស សហការជាមួយនគរបាលខណ្ឌដង្កោបានឃាត់ យុវជនម្នាក់ដែលបានធ្វើសកម្មភាពប៉ងរំលោភលើនារីម្នាក់ មិនបានសម្រេច វេលាម៉ោង០២.៣០នាទី នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

IMG_1369-0.jpg

នគរបាលខណ្ឌដង្កោបានអោយដឹងថា ជនសង្ស័យ ឈ្មោះរិទ្ធ រ័ត្នធានា ភេទប្រុស អាយុ១៨ឆំា្ន មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ចំណែក ជនរងគ្រោះឈ្មោះ ស ស (សូ សុខា ) ភេទស្រី អាយុ២៣ឆំា្ន មុខរបរកម្មការនីរោងចក្រ ទីលំនៅក្រុម ទី០៧ ភូមិទួលសំបូរ សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

លោកវរៈសេនីយ៍ទោ ជឹម សីុថា អធិការខណ្ឌដង្កោបានអោយដឹងថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង០២.៣០នាទី ជនសង្ស័យឈ្មោះរិទ្ធ រ័ត្នធានា ភេទប្រុសបានធើ្វសកម្មភាព លួចចូលផ្ទះជនរងគ្រោះ នៅក្នុងមុង ហើយបានចាប់ដៃសង្កត់អោបថើប ប្រុងរំលោភ តែត្រូវជនរងគ្រោះស្រែកអោយអ្នកជិតខាង បងប្អូនលឺក៏ជួយដេញចាប់ជនលើ្មសប្រគល់ជូន សមត្ថកិច្ចប៉ុស្ថិ៍នគរបាលរដ្ឋបាលព្រៃវែងតែម្តង។

លោកអធិការបន្តថាមុនជនសង្ស័យប្រព្រឹត្តសកម្មភាពនេះគឺ រូបគេបានផឹកស្រាជាមួយមិត្តភ័ក្រតាំងពីល្ងាចរហូតដល់ម៉ោង កើតហេតុរូបគេបានបែកគ្នាពីមិត្តភ័ក្រ ហើយដើរទៅផ្ទះប៉ុន្តែពេលដើរមកដល់ផ្ទះកើតហេតុ ឃើញទ្វារចំហរ ក៏បែកគំនិតលួចចូលតាមច្រកទ្វា ចូលដល់ក្នុងមុងបម្រុងរំលោភ តែជនរងគ្រោះស្រែកឆោមឡោឡើងតែម្តងទៅ ។

សមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះ អាសន្នអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីរង់កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ ហើយចំណែកជនរង់គ្រោះកបានមកដាក់ពាក្យបណ្តឹងនៅអធិការខណ្ឌដង្កោផងដែរ ៕

...

IMG_1370

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print