ប្រទេសទីម័រឡេស្តេ៖ នៅមុននេះបន្តិច សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានជួបប្រជុំពិភាក្សាការងារជាមួយលោកលោកនាយករដ្ឋមន្រ្តីប្រទេសទីម័រឡេស្តេ Rui Maria de Aruajo នៅវិមានរដ្ឋាភិបាល។
ក្រោយពីបានចរចារ និងពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ សម្ដេចតេជោ និងនាយករដ្ឋមន្រ្តីប្រទេសទីម័រឡេស្តេបានចូលរួមធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣គឺ៖
ទី១-កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច។
ទី២-កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។
ទី៣-អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៃវិស័យការងារ។
នៅថ្ងៃស្អែក សម្ដេចតេជោនឹងជួបជាមួយសហគមន៍ខ្មែរនៅប្រទេសនេះ ព្រមទាំងចូលរួមនៅក្នុងពិធីរំឮកខួបកងកម្លាំងរំដោះជាតិទីម័រឡេស្តេទី ៤១ នៅក្រសួងការពារជាតិ។ សម្ដេចតេជោនឹងវិលត្រឡប់ទៅកាន់មាតុប្រទេសវិញនៅ ថ្ងៃស្អែកនេះ៕
ដោយ៖ សុខ ខេមរា