នាយការិយាល័យសុខាភិបាលបានធ្វើការអប់រំផ្សព្វផ្សាយដល់យោធិនអំពីវិធានការ ការពារមេរោគថ្មី HKU5-COV-2

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ នាយការិយាល័យសុខាភិបាល លោកវរសេនីយ៍ត្រី ង៉ាត
ងួន បានធ្វើការអប់រំផ្សព្វផ្សាយដល់យោធិន អំពីវិធានការការពារមេរោគថ្មី HKU5-COV-2 នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
យោងតាមរបាយការណ៍បានបញ្ជាក់ថាៈ ដោយមានការយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងលោកវរសេនីយ៍ត្រី ង៉ាត ងួន នាយការិយាល័យសុខាភិបាល ចុះធ្វើការអប់រំផ្សព្វផ្សាយដល់យោធិនអំពីវិធានការ ការពារមេរោគថ្មី HKU5-COV-2 ស្រដៀងទៅនឹងមេរោគកូរ៉ូណា។

តាមក្រុមអ្នកវិទ្យាសាស្រ្តចិនបានរាយការណ៍ថា ខ្លួនបានរកឃើញមេរោគប្រចៀវថ្មីដែលមានសមត្ថភាពខ្ពស់ជ្រៀតចូលទៅក្នុងកោសិកាមនុស្សដូចវីរុស SARS-CoV-2 ដែលបង្កឲ្យមានជំងឺ កូវីដ-១៩ដែលបង្កើនលទ្ធភាពអាចឆ្លងដល់មនុស្សនៅពេលខាងមុខបានយ៉ាងឆាប់រហ័ស។ មេរោគផ្លូវដង្ហើមដូចជា SARS-CoV-2 និងមេរោគ HKU5-COV-2 មានលក្ខណៈពិសេសមួយដែលអាចបំបែកខ្លួននឹងអាចឆ្លងទៅមនុស្សបានលឿនបំផុតតាមរយៈផ្លូវដង្ហើម។នៅក្នុងការពិសោធន៍ថ្មីមេរោគ HKU5-COV-2 អាចឆ្លងចូលទៅកោសិកាមនុស្សមានកម្រិតខ្ពស់ខ្លាំងតាមផ្លូវដង្ហើមដែលអាចបង្កដល់ការប៉ះពាល់ដល់អាយុជីវិតសម្រាប់អ្នកដែលបានឆ្លង។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានផ្តាំផ្ញើដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយដល់យោធិនឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើយ៉ាងណាការពារទប់ស្កាត់ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់, លាងសម្អាតដៃជាមួយសាប៊ូ ឬទឹកអាល់កុល៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print