ផ្ទះសំណាញ់ដាំបន្លែ ក្បែរផ្ទះកសិករ នៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ផ្ទះសំណាញ់ដាំបន្លែ ក្បែរផ្ទះកសិករ គឺជាទិដ្ឋភាពដ៏សាមញ្ញ មិនត្រឹមតែជាប្រភពអាហារ និងប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពនៃភាពប៉ិនប្រសប់ និងការខិតខំប្រឹងប្រែងរបស់កសិករក្នុងការកែលម្អជីវភាពគ្រួសារ និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា ៖ ផ្ទះកសិករនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ផ្ទះសំណាញ់បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កសិករ៖ ការពារដំណាំពីសត្វល្អិត និងអាកាសធាតុមិនល្អ , ធ្វើឱ្យកសិករអាចគ្រប់គ្រងបរិស្ថានបានល្អ ដែលជួយបង្កើនទិន្នផលដំណាំ, ប្រេីប្រាស់ប្រព័ន្ធស្រោចស្រពបែបដំណក់ទឹក ជួយកាត់បន្ថយការប្រើប្រាស់ទឹក និងសន្សំសំចៃពេលវេលា, បន្លែដែលដាំដុះក្នុងផ្ទះសំណាញ់មានគុណភាពល្អ និងអាចលក់បានតម្លៃខ្ពស់ ដែលជួយបង្កើនប្រាក់ចំណូលគ្រួសារ និងធានាបាននូវបន្លែដែលមានសុវត្ថិភាពសម្រាប់សុខភាពអ្នកបរិភោគ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print