អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖កាលពីថ្ងៃទី ២៥ ខែកុម្ភៈ លោក Li Qiang សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្ត ចិន និងជានាយករដ្ឋមន្ត្រីចិន បានចុះសិក្សាស្វែងយល់ ពី ការងារ ច្នៃប្រឌិត ផ្នែកវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា របស់ ក្រុមហ៊ុន ក្រោម ឱវាទ ក្រុមហ៊ុន China Telecom, China Unicom និង China Mobile ។
គេហទំព័រ «CCFR China state-controlled media » លោកបានសង្កត់ធ្ងន់ថា ត្រូវអនុវត្តយ៉ាង ស៊ីជម្រៅ នូវអនុសាសន៍ សំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិកាបក្ស ខិតខំប្រឹង ប្រែង ជំរុញ ការច្នៃប្រឌិត ផ្នែក វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា ដោយ ផ្តោត លើ វិស័យឈានមុខ ដែលកំពុងងើបឡើង ថ្មី ដើម្បី ក្តាប់បាន សិទ្ធិជា ម្ចាស់ការ ជំរុញ ការច្នៃប្រឌិតផ្នែក ឧស្សាហកម្មតាមរយៈ ការច្នៃប្រឌិតផ្នែក វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា សំដៅ ពូន ជ្រំ កម្លាំង ផលិតកម្ម គុណភាព ថ្មី និង ជំរុញការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ ។
គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានលើកឡើងបន្ត ថា ពេលបច្ចុប្បន្ន ការប្រកួតប្រជែងនៃបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មជុំថ្មីមានសភាព កាន់តែខ្លាំងក្លា យើងត្រូវ ប្រកាន់ ខ្ជាប់ នូវ ការ ជំរុញការ ច្នៃប្រឌិត ដោយម្ចាស់ការ និង កំណត់ ទិសដៅ នៃ តម្រូវការ ក៏ ដូចជា ជំរុញការច្នៃប្រឌិត ដោយ រួមបញ្ចូលគ្នា រវាង បច្ចេកវិទ្យាថ្មី និងឧស្សាហកម្មនានា ដើម្បី បំពេញបន្ថែម កម្លាំង ចលករ ថ្មីសម្រាប់ ការ ធ្វើបរិវត្តកម្មនិងការ ធ្វើ ឱ្យ ប្រសើរឡើង នូវ ឧស្សាហកម្ម ៕
ដោយ ៖ សិលា