រថយន្តបុកគោយន្តបណ្តាលអោយមនុស្សដ៏គួរអោយរន្ធត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅថ្ងៃទី០៣/០៨/២០១៥ វេលាម៉ោង០៣:៥៥នាទីទាបភ្លឺ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិ តាបឹប សង្កាត់បាវិត ក្រុងបាវិត មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង រវាង រថយន្តនិងគោយន្តក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិចបង្កដោយរថយន្តម៉ាកLEXUS RX300ពណ៌ស ស្លាកលេខភ្នំ2AE-0070បើកបរដោយឈ្មោះសុិន គង្គា ភេទប្រុស អាយុ២៥ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិគយត្របែក ស/កគយត្របែក ក្រុងស្វាយរៀង របួសធ្ងន់បញ្ជូនទៅវៀតណាម និងមានអ្នករួមដំណើរម្នាក់ឈ្មោះអ៊ុច ណៃសំបូភេទប្រុស អាយុ២៧ ឆ្នាំនៅភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្ទ្រាខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ។

IMG_1346

សមត្ថកិច្ចបានបញ្ជាក់ថាៈ នៅពេលកើតហេតុគឺមានរថយន្ត បើកបរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកប៉ះពីក្រោយគោយន្ត ពណ៌ស្លែ បើកបរដោយឈ្មោះ អុន ម៉ៅ ភេទប្រុស អាយុ៤២ ឆ្នាំរស់នៅភូមិគោកល្វៀង ស/កព្រៃអង្គុញក្រុងបាវិតស្លាប់នៅកន្លែងកើតហេតុ បើកពីកើតទៅលិចមានអ្នករួមដំណើរ២នាក់  ១/ឈ្មោះកុយ ឆៃយ៉ា ភេទប្រុស អាយុ២២ឆ្នាំឆ្នាំ មានទីលំនៅភូមិគោកល្វៀង ស/កព្រៃអង្គុញក្រុងបាវិតស្លាប់នៅកន្លែងកើតហេតុ ២/ឈ្មោះលន់ សុវ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅភូមិ សង្កាត់ជាមុួយគ្នា របួសស្រាលព្យាលបាលនៅពេទ្យផាសុខភាព២ក្រុងបាវិតរីឯសាកសពត្រូវបានសមត្ថកិច្ចយើងប្រគល់ជូនក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុដែលបង្កគ្រោះថ្នាក់អ្នកបើកបររថយន្តម៉ាកLEXUS ប្រើប្រាស់ល្បឿនលឿន។ ចំណែកវត្ថុតាងត្រូវបានរក្សាទុកនៅអធិការដ្ឋានក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមនិតិវិធីច្បាប់ ៕

IMG_1345-0.jpg

11822269_890940987625691_6096297733909512785_n

11822443_890937527626037_6808142805821569024_n

11846769_890938627625927_9095259347831212583_n

...

11800190_890933994293057_4921418704836562269_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print