លោកឧត្តមសេនីយ៍ទោ សេង ធារិន៖​ កងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ក្នុងការ ការពារទប់ស្កាត់​ និងបង្ក្រាបបទល្មើសនេសាទ ដោយមិនត្រូវចូលរួមឃុបឃិតជាមួយជនប្រព្រឹត្តបទល្មើសជាដាច់ខាត

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​​៖​ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ កងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ក្នុងភារកិច្ចរបស់ខ្លួន ដោយមិនត្រូវចូលរួមឃុបឃិតជាមួយជនប្រព្រឹត្តបទល្មើសជាដាច់ខាត។ ក្នុងករណីមានយោធិនណាម្នាក់ប្រព្រឹត្តផ្ទុយពីបទបញ្ជានេះ ត្រូវទទួលវិន័យតាមច្បាប់ លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋ ដោយគ្មានការលើកលែងឡើយ។

ការបញ្ជាក់​បែបនេះ​របស់​ លោកឧត្តមសេនីយ៍ទោ សេង ធារិន នាឱកាស​គណៈប្រតិភូស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ស្នងការនគរបាលខេត្តបាត់ដំបង ជូនដល់កម្លាំងចុះបេសកកម្មបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្រ្ត យោធភូមិភាគទី៥ និងជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងការពារបទល្មើសនេសាទខុសច្បាប់នៅ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ទោ សេង ធារិន​ ក៏បានថ្លែងនូវការកោតសរសើរចំពោះគណៈប្រតិភូស្នងការនគរបាលខេត្តបាត់ដំបង យកចិត្តទុកដាក់ដល់កងកម្លាំងទាំងអស់ ដែលកំពុងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ និងកំពុងបន្តសកម្មភាពឲ្យដូចភ្លៀងរលឹម ដាច់ខាតមិនឱ្យមានបទល្មើសនេសាទ កើតមានឡើងជាថ្មីទៀតបានឡើយ។  

គួររម្លឹកថា​ កាលពីខែកុម្ភះថ្មីៗនេះ​ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ការចុះបង្រ្កាបនេសាទខុសច្បាប់របស់កងទ័ពនាពេលនេះ ដើម្បីការពារធនធានធម្មជាតិ ជីវៈចម្រុះ ដែលជាផលប្រយោជន៍ជាតិ ផលប្រយោជន៍ដល់ប្រជានេសាទ កំពុងរស់នៅអាស្រ័យផល រាល់ថ្ងៃស្របតាមច្បាប់ជលផលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។​ បន្ថែមពីនេះ​ លោកក៏បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋដែលបានការភ្ញាក់រលឹក ប្រគល់ឧបករណ៍នេសាទខុសច្បាប់ជូនកងកម្លាំង និងអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទត្រីខុសច្បាប់ និងឧបករណ៍ខុសច្បាប់ផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ប្រភេទក្នុងបឹងទន្លេសាប។

គួរបញ្ជាក់ថា​ ក្នុងឱកាស សាកសួរសុខទុក្ខ សំណេះសំណាល នោះដែរ គណៈប្រតិភូស្នងការនគរបាលខេត្តបាត់ដំបង បានយកអំណេាយរបស់ ស្នងការនគរបាល ខេត្តបាត់ដំបង មួយចំនួនរួមមាន ទឹកត្រី ចំនួន ៥០យួរ ទឹកសុីអុីវ ចំនួន ៥០យួរ មី ចំនួន ៣០កេស សាច់គេា ចំនួន ១០០គីឡូក្រាម អង្ករ ចំនួន ១០០០គីឡូក្រាម ទឹកសុទ្ធ ចំនួន ១០០កេស និង ថវិកា ចំនួន ២.០០០.០០០រៀល ផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print