ប្រទេសថៃៈអគ្គីភ័យឆាបឆេះតូបលក់ដូរភាគច្រើនជាអាជីវករខ្មែររស់នៅក្រុងប៉ោយប៉ែតក្នុងផ្សាររុងកឿ ឬ ផ្សារថ្មី golden gate plaza ម្តុំដេីមពោធិ៍ឋិតក្នុងស្រុកអារញ្ញ័ប្រាថេតខេត្តស្រះកែវប្រទេសថៃ ជាផ្សារជាប់ព្រំដែនឈមក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជានិងថៃ កាលពីវេលាម៉ោង ១២និង២០ នាទីយប់ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ប្រភពប្រាប់ថាៈតូបអាជីវករខ្មែរដែលឆេៈនោះមានលក់កាបូប និងទ្រនាប់ជើងជជុះ ដែលរងការខូចខាតអស់ទាំងស្រុងនៅពេលម្ចាស់ភាគច្រើនបានត្រឡប់មកដេកតាមលំនៅឋានក្រុងប៉ោយប៉ែតវិញ។
សេចក្ដីរាយការថាៈអគ្គីភ័យឆាបឆេះតូបខាងលើកក្នុងស្រុកអារញ្ញ័ប្រទេសថៃដែលអ្នករងគ្រោះដោយភ្លើងឆេះតូបលក់ដូរប្រហែល៥៦តូបជាតូបលក់ទ្រនាប់ជើងនិងកាបូបជជុះភាគច្រើន។ក្នុងប្រត្តិការនោះដែរគេបានឃើញលោកអភិបាលរងក្រុងប៉ោយប៉ែតពេស យ៉ាសក្ត័ និងក្រុមការងារបានចុះទៅសួរសុខទុក្ខក្រុមអាជីវករខ្មែរដែលរងគ្រោះដោយអគ្គីភ័យខាងលើ ក្នុងស្ថានការខាងលើនោះពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
លោកបានបញ្ជាក់ថា អគ្គិភ័យដែល ឆាបឆេះនេះ បើតាមរប៉ាន់ស្មានរបស់អាជ្ញាធរថៃ ទំហំការខូចខាតខ្ទង់ប្រមាណ ៥០លាន បាត (លុយថៃ) ពីមូលហេតុ ដែលធ្វើមានអគ្គិភ័យដែលឆាបឆេះនេះមិនទាន់មាន ព័ត៌មានច្បាស់ការ ថាបណ្តាល មកពីអ្វីនៅឡើយ ព័ត៌មានបឋមអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
អាជីវករដែលជាម្ចាស់តូប បានអោយដឹងថា ៖ តូបដែលត្រូវបានអគ្គិភ័យឆាបឆេះនៅផ្សាររុងកឿប្រទេសថៃ ភាគច្រើនជាតូបអាជីវករខ្មែរ អ្នកលក់ដូរភាគច្រើនលក់ កាបូប ទ្រនាប់ជើងជជុះ កំរាលព្រុំ ពូកដេក ពួកគាត់ ភាគច្រើនត្រឡប់សំរាកនៅក្រុងប៉ោយប៉ែតវិញ ហើយមានតិចតួចណាស់ដែលដេកចាំតូបលក់អីវ៉ាន់ ដោយអាជីវករខ្មែរភាគច្រើនជួល និងទិញក្នុង១តូបតំលៃរាប់ម៉ឺន រាប់សែនបាតហើយ ត្រូវបានអគ្គីភ័យឆាបឆេះសឹងរាល់ឆ្នាំតែម្ចាស់ផ្សារមិនបានទទួលខុសត្រូវ ធ្វើឲ្យអាជីវករខ្មែរខ្លះដាច់ដើមឈប់លក់ និងជំពាក់បំណុលវ័នក រួមទាំងអ្នកខ្លះទៀតសម្រេចចិត្តឈប់លក់នៅផ្សាខាងលើផងដែរ៕វណ្ណា