Update : ឆេះតូបអាជីវករខ្មែរលក់ដូរក្នុងប្រទេសថៃ៥៦តូបសរុបប្រមាណជា៥០លានបាត(លុយថៃ)

ចែករំលែក៖

 ប្រទេសថៃៈអគ្គីភ័យ​ឆាបឆេះ​តូបលក់ដូរភាគច្រើនជាអាជីវករខ្មែររស់នៅក្រុងប៉ោយប៉ែតក្នុងផ្សាររុង​កឿ​ ឬ ផ្សារថ្មី​ golden gate plaza ម្តុំដេីម​ពោធិ៍​ឋិតក្នុងស្រុកអារញ្ញ័ប្រាថេតខេត្តស្រះកែវប្រទេសថៃ ជាផ្សារជាប់ព្រំដែនឈមក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជានិងថៃ កាលពី​វេលា​ម៉ោង​ ១២និង២០​ នាទី​យប់​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥នេះ​។ប្រភពប្រាប់ថាៈតូបអាជីវករខ្មែរដែលឆេៈនោះមានលក់កាបូប និងទ្រនាប់ជើងជជុះ ដែលរងការខូចខាតអស់ទាំងស្រុងនៅពេលម្ចាស់ភាគច្រើនបានត្រឡប់មកដេកតាមលំនៅឋានក្រុងប៉ោយប៉ែតវិញ។

  សេចក្ដីរាយការថាៈអគ្គីភ័យឆាបឆេះតូបខាងលើកក្នុងស្រុកអារញ្ញ័ប្រទេសថៃដែលអ្នករងគ្រោះដោយភ្លើងឆេះតូបលក់ដូរប្រហែល៥៦តូបជាតូបលក់ទ្រនាប់ជើងនិងកាបូបជជុះភាគច្រើន។ក្នុងប្រត្តិការនោះដែរគេបានឃើញលោកអភិបាលរងក្រុងប៉ោយប៉ែតពេស យ៉ាសក្ត័  និងក្រុមការងារបានចុះទៅសួរសុខទុក្ខក្រុមអាជីវករខ្មែរដែលរងគ្រោះដោយអគ្គីភ័យខាងលើ ក្នុងស្ថានការខាងលើនោះពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

លោកបានបញ្ជាក់ថា អគ្គិភ័យដែល  ឆាបឆេះនេះ បើតាមរប៉ាន់ស្មានរបស់អាជ្ញាធរថៃ ទំហំការខូចខាតខ្ទង់ប្រមាណ ៥០លាន បាត (លុយថៃ) ពីមូលហេតុ ដែលធ្វើមានអគ្គិភ័យដែលឆាបឆេះនេះមិនទាន់មាន ព័ត៌មានច្បាស់ការ ថាបណ្តាល មកពីអ្វីនៅឡើយ ព័ត៌មានបឋមអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

...

អាជីវករដែលជាម្ចាស់តូប បានអោយដឹងថា ៖ តូបដែលត្រូវបានអគ្គិភ័យឆាបឆេះនៅផ្សាររុង​កឿប្រទេសថៃ ភាគច្រើនជាតូបអាជីវករខ្មែរ អ្នកលក់ដូរភាគច្រើនលក់ កាបូប ទ្រនាប់ជើងជជុះ កំរាលព្រុំ ពូកដេក ពួកគាត់ ភាគច្រើនត្រឡប់សំរាកនៅក្រុងប៉ោយប៉ែតវិញ ហើយមានតិចតួចណាស់ដែលដេកចាំតូបលក់អីវ៉ាន់ ដោយអាជីវករខ្មែរភាគច្រើនជួល និងទិញក្នុង១តូបតំលៃរាប់ម៉ឺន រាប់សែនបាតហើយ ត្រូវបានអគ្គីភ័យឆាបឆេះសឹងរាល់ឆ្នាំតែម្ចាស់ផ្សារមិនបានទទួលខុសត្រូវ ធ្វើឲ្យអាជីវករខ្មែរខ្លះដាច់ដើមឈប់លក់ និងជំពាក់បំណុលវ័នក រួមទាំងអ្នកខ្លះទៀតសម្រេចចិត្តឈប់លក់នៅផ្សាខាងលើផងដែរ៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print