ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ក្នុងចំណោមជនសង្ស័យចំនួន ៦នាក់ (ស្រី ០នាក់) រួមមាន៖ ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់), ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់(ស្រី ០នាក់),ប្រើប្រាស់ ១ករណី ឃាត់ ២នាក់(ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែកុម្ភៈ រួមមាន ៖មេតំហ្វេតាមីន ម៉ាទឹកកក(Ice)ស្មេីនិង ១៤៤,៦១ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៥អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ ៥អង្គភាព
*១ / បាត់ដំបង៖ ជួួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១៣២,៧៧ក្រាម។
*២ / កំពង់ឆ្នាំង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៩២ក្រាម។
*៤ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,៦០ក្រាម។
*៥ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧,៣២ក្រាម៕ដោយ៖តារា