កិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីជប៉ុន ពាក់ព័ន្ធនឹងឱកាសក្នុងការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល បានផ្តល់បទសម្ភាសន៍ជាមួយទស្សនាវដ្តីជប៉ុនមួយដែលមានឈ្មោះថា៖ “Cambodia Business Partners”។

បទសម្ភាសន៍នេះផ្តោតជាសំខាន់លើ ការធ្វើកំណែទម្រង់ នៅក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ហាប្រឈម ទាំងនៅក្នុងវិស័យ សាធារណការ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងផែនការដោះស្រាយបញ្ហាទាំងនេះ។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពី ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជា ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនមួយ សម្រាប់តំបន់អាស៊ាន។ លោកទេសរដ្ឋមន្រ្តីបានថ្លែងថា៖ កម្ពុជាត្រូវការដៃគូអភិវឌ្ឍន៍ ដើម្បីជួយធ្វើឱ្យប្រសើរដល់ ការផ្តល់សេវាសាធារណៈ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដូចជា៖ ការស្តារឡើងវិញនូវផ្លូវជាតិសំខាន់ៗ ការកសាងផ្លូវល្បឿនលឿន ផ្លូវដែក និងកំពង់ផែផងដែរ។

លោកទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះ ក្រុមហ៊ុនជប៉ុនទាំងឡាយ ដែលមានបំណងដាក់ទុកវិនិយោគ នៅកម្ពុជា លើវិស័យនៃការកសាងស្ពានថ្នល់ កន្លែងចតរថយន្តក្រោមដី គំនូសចរាចរណ៍និងសញ្ញាចរាចរណ៍ និងឱកាសវិនិយោគផ្សេងទៀត ដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

“Cambodia Business Partners” គឺជាទស្សនាវដ្តី របស់ជប៉ុនមួយ ប្រភេទ B2B (ធុរកិច្ចសម្រាប់ធុរកិច្ច) ដែលចែកជូនដោយឥតគិតថ្លៃ ដល់មិត្តអាន នៅរាជធានីភ្នំពេញ។ ទស្សនាវដ្តីនេះជួយផ្តល់ព័ត៌មានដល់ជនបរទេស ជាជនជាតិជប៉ុន និងពាណិជ្ជករ ដែលមានការចាប់អារម្មណ៍ លើការវិនិយោគនៅកម្ពុជា៕

image image image

ដោយ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print