ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងបដិសេធតែងតាំង ចៅក្រម តុលាការធម្មនុញ្ញរូប ចុងក្រោយ តុលាការធម្មនុញ្ញអះ អាង ថា នេះ ជាការរំលោភរដ្ឋ ធម្មនុញ្ញ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅព្រឹកថ្ងៃ ទី ២៧ ខែ កុម្ភៈតាម ម៉ោង ក្នុង តំបន់ តុលាការ ធម្មនុញ្ញកូរ៉េ ខាងត្បូង បាន ប្រកាសសាលក្រមថា ករណីដែលលោក Choi Sang-mok ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងបដិសេធ តែងតាំងចៅក្រមរូបទី ៩ នៃ តុលាការ ធម្មនុញ្ញ កូរ៉េខាងត្បូងជាការ រំលោភ រដ្ឋ ធម្មនុញ្ញ ។

គេហទំព័រ «CCFR China state-controlled media » តុលាការ ធម្មនុញ្ញ បាន គូសបញ្ជាក់ថា លោក Choi Sang-mok បដិសេធ តែង តាំង លោកMa Eun-hyeok ជាចៅក្រម ធម្មនុញ្ញ រូប ទី ៩ មកពីបក្ស ប្រឆាំងក្រោម លេស “ខ្វះកិច្ចព្រម ព្រៀងរវាង បក្សកាន់ អំណាចនិង បក្សប្រឆាំង”គឺ បាន រំលោភ សិទ្ធិ រដ្ឋសភា កូរ៉េខាងត្បូង លោក Choi Sang-mok ដែល ជា ប្រធានាធិបតីស្តីទីមាន កាតព្វកិច្ច តែងតាំង បេក្ខជន ចៅក្រម ដែល ជ្រើសរើសដោយ រដ្ឋសភា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print