នគរបាលស្រុកបាទី និងនគរបាលស្រុកគីរីវង់ បើកប្រតិបត្តិការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទមានជាតិស្រវឹងពេលរាត្រី

ចែករំលែក៖

ខេត្ដតាកែវ៖ យោងការណែនាំ និងការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅយប់ថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី និងកម្លាំងនគរបាលស្រុកគីរីវង់ បានចេញល្បាតចល័ត តាមគោលដៅសំខាន់ៗ តាមទីប្រជុំជន ភូមិសាស្ត្រងាយរងគ្រោះ ដើម្បីបង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។

ទន្ទឹមគ្នានោះដែរ នៅពេលរាត្រីកម្លាំងនគរបាលយើងក៏បានបើកប្រតិបត្តិការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ អប់រំណែនាំច្បាប់ចរាចរណ៍, ត្រួតពិនិត្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ មានជាតិស្រវឹង (ជាតិអាល់កុល) និងបានណែនាំដល់អ្នកដំណើរទាំងអស់ត្រូវដាក់ភ្លើងបំភ្លឺផ្លូវ ពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់គ្រប់ពេលបើកបរ។

...

ការចុះត្រួតពិនិត្យនេះ នគរបាលខេត្តតាកែវ ធ្វើឡើងក្នុងគោលបំណង ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តទាំងមូល និងសុវត្ថិភាពចរាចរណ៍ជូនអ្នកដំណើរតាមដងផ្លូវសាធារណៈ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print