លោក Volodymyr Zelenskyyប្រធានាធិបតីអ៊ុយក្រែនថ្លែងថា នឹងជួបសន្ទនាជាមួយលោក Trump នៅថ្ងៃទី ២៨ខែកុម្ភៈ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Volodymyr Zelenskyyប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅយប់ថ្ងៃទី ២៦ ខែកុម្ភៈថា ក្រុមការងារអ៊ុយក្រែននិងសហរដ្ឋអាមេរិកកំពុងធ្វើការត្រៀមលក្ខណៈសម្រាប់ការចរចាដែលនឹងធ្វើឡើងនៅថ្ងៃទី ២៨ខែកុម្ភៈ ហើយលោកនឹងជួបជាមួយលោក Trump ប្រធានាធិបតីអាមេរិកនៅថ្ងៃដដែល។

គេហទំព័រ «CCFR China state-controlled media » លោក Trump បានបញ្ជាក់ចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលធ្វើកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាននៅថ្ងៃដដែលថាលោក Volodymyr Zelenskyy នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅថ្ងៃទី២៨ខែកុម្ភៈ ព្រមនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីធនធានរ៉ែរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែន។
គេហទំព័រ «CCFR China state-controlled media » នាពេលមុននេះ លោក Volodymyr Zelenskyy បានថ្លែងថា បន្ទាប់ពីការចរចា កិច្ចព្រមព្រៀងថ្មីស្តីពីធនធានរ៉ែនិងមានបន្ថែមខ្លឹមសារពាក់ព័ន្ធនឹង”ការធានាសន្តិសុខនាពេលអនាគត” របស់អ៊ុយក្រែន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print