រថយន្ត​ Merserdes​បេីក​បុក​រថយន្ត​ toyota prus នៅ​ផ្លូវ​បំបែក​ជាបួន​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញៈ​ រថយន្ត​សេរី​ទំនើប​Merserdes បេីកដោយ​បុរស​ជនជាតិ​ចិន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏ជ្រុល​ទៅ​បុក​និង​រថយន្ត​toyota prus ដែល​បេីក​ដោយ​បុរស​ជនជាតិខ្មែរបណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សង្ខាង​ ។
​ ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​១១និង​៣០នាទីយប់​ថ្ងៃ​ទី​២៨ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ​ចំនុច​ផ្លូវ​៤៣០កែង​ផ្លូវ​១៨៣​សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ជា​ជន​ជាតិ​ខ្មែរ​ម្នាក់​បាន​បេីក​រថយន្ត​ម៉ាក​ toyota prus ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BN 1679 បេីក​ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​៤៣០ទិសដៅ​ពី​ត្បូង​ទៅ​ជេីង​លុះ​មក​ដល់​កេីតហេតុ​ដែល​ជាផ្លូវ​បំបែក​ជាបួន​ ក៍ស្រាប់​តែ​បុរស​ជាជន​ជាតិ​ចិន​ម្នាក់​ទៀត​បានបេីក​រថយន្ត​ម៉ាក​ Merserdes MAYBACH S560 ពណ៌​ទឹកប្រាក់​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BM8658 បានបេីក​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​១៨៣ទិសដៅ​ពី​ លិច​ទៅ​កេីត​ល្បឿន​លឿន​ហេីយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៍ជ្រុល​ទៅ​បុុក​និង​រថយន្ត​ toyota​ prus​ចំថ្ពាល់​មុខ​ចំហៀង​ខាង​ឆ្វេង​បណ្តាល​ឲ្យ​បាក់​វៀច​កង់​ និង​កំពិត​ថ្ពាល់​មុខ​ចំហៀង​ខាង​ឆ្វេង​ ។
​ ដោយ​ឡែក​ខាង​រថយន្ត​ Merserdes វិញ​រងការ​ខូចខាត​ផែ្នក​ខាង​មុខ​និង​បាក់​កង់​ខាងស្ដាំ​ តែ​សំណាង​ល្អ​ក្នុង​ហេតុការណ៍​នេះ​មិន​បង្ករ​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​ ។
​ ក្រោយ​កេីតហេតុ​ ភាគី​ទាំង​សងខាង​បានសម្រប​សម្រួល​គ្នា​ដោយ​ខាង​រថយន្ត​ Merserdes​ សងសំនង​ទៅ​ខាង​រថយន្ត​ toyota prus ចំនួន​៦០០ដុល្លារ​បញ្ចប់​រឿង​នៅ​កន្លែង​កេីតហេតុ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print