លោកហ្សេលែនស្គីបានត្រឹមពាំនាំការបរាជ័យនៃកិច្ចព្រមព្រៀងរ៉ែកម្រ និងចាកចេញពីសេតវិមានយ៉ាងកម្សត់អស់សង្ឃឹម និងគ្មានវត្តមានលោកដូណាល់ត្រាំជូនដំណើរឡើយ

ចែករំលែក៖

អន្តរជាតិ ៖ មកប្រជុំកិច្ចព្រមព្រៀងរ៉ែកម្រអ៊ុយក្រែនជាមួយសហរដ្ឋអាម៉េរិកលោកហ្សេលែនស្គីត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយលោកដូណាល់ត្រាំ តែពេលត្រឡប់ទៅវិញលោកហ្សេលែនស្គីបានត្រឹមពាំនាំការបរាជ័យនៃកិច្ចព្រមព្រៀងរ៉ែកម្រ និងចាកចេញពីសេតវិមានយ៉ាងកម្សត់អស់សង្ឃឹម និងគ្មានវត្តមានលោកដូណាល់ត្រាំជូនដំណើរឡើយ។ ក្នុងជំនួបជជែកលោកហ្សេលែនស្គី ប្រធានាធិបតីអាម៉េរិក និងអនុប្រធានាធិបតីអាម៉េរិកបានធ្វើឲ្យពិភពលោកមានការរំជួលចិត្តជាខ្លាំង។

លោក ហ្សេលេនស្គី ប៉ះពាក្យសម្តីខ្លាំងៗជាមួយលោក ត្រាំ លើសង្រ្គាមអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងមេដឹកនាំអាម៉េរិក នៅថ្ងៃទី២៨ ខែកុម្ភៈ បានប្រើពាក្យសម្តីធ្ងន់ៗទៅកាន់គ្នាទៅវិញទៅមកលើសង្រ្គាមនៅអ៊ុយក្រែន។ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានចោទ មេដឹកនាំអ៊ុយក្រែន ចង់យកជីវិតប្រជាជនរាប់លាននាក់ ប្រឡែងសង្រ្គាមលោកលើកទីបី។

ជាមួយលោកត្រាំគឺគ្មានរឿងពិធីការអីទាំងអស់ ។ ពេលជួបអ្នកកាសែត លោក Zelensky ពន្យល់ពីជំហរលោកនៅក្នុងរឿងអ៊ុយក្រែន រុស្សុី រាងវែងបន្តិច លោកត្រាំកាត់សម្តីលោក Zelenskyy ផូង ដោយថា «លោកនិយាយប៉ុណ្ណឹងបានហើយ » ហើយលោកត្រាំ ស្តីអោយលោក Zelenskyy ថា «លោកឯងគ្មានសន្លឹកបៀអីមួយនៅក្នុងដៃ ចង់ទាមទារអីច្រើនម៉េស ?» ! ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print