ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី២ ឆ្នាំ២០២៥ នៅ ដឹ ព្រេមៀរ សេនធរ សែនសុខ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។
ក្នុងសុន្ទរកថាស្វាគមន៍របស់ អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយក ដឺ ព្រេមៀ សេនធ័រ សែនសុខ បានលើកឡើងថា ពិធីតាំង បង្ហាញពិព័រណ៌រថយន្តនេះ ជាលើកទី២ មានក្រុមហ៊ុនចូលរួមច្រើនទ្វេដង ជាងលើកទី១។ ពិពរណ៌នេះ ជាផ្នែកមួយបង្ហាញពីស្ថានភាពសេដ្ឋកិច្ចរីកចម្រើនក្រោមម្លប់នៃសុខសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការរៀបចំតាំង បង្ហាញពិព័រណ៌រថយន្ត Auto Show លើកទី២ មាន ក្រុម ហ៊ុន រថយន្ត ក៏ ដូច ជា ដៃ គូ សហការផ្សេងទៀតចូល រួម ជាង ៧០ក្រុមហ៊ុន ដែល ជា ការ ប្រមូល ផ្ដុំ ក្រុម ហ៊ុន ផលិត រថយន្ត អ្នកលក់ និង អ្នក ប្រើប្រាស់ ដើម្បី ស្វែងយល់ ពី បច្ចេកវិទ្យា ផលិត ផល ថ្មី ក៏ ដូច ជា ទីផ្សារ សកលនៅ កម្ពុជា ព្រមទាំង ជា ឱកាសទំនាក់ ទំនង ទៅ កាន់ អតិថិជន មួយ វិញ ទៀត អ្នក ប្រើ ប្រាស់ ក៏ នឹង មាន ឱកាសទទួល បាន នូវ បទពិសោធន៍ថ្មី ផលិតផល ថ្មី បច្ចេកវិទ្យាថ្មី រួម ជា មួយ ចំណោះ ដឹង ផ្នែករថយន្ត ស៊េរី ផង ដែរ។
គួរបញ្ជាក់ថា កម្មវិធីតាំងពិព័រណ៍រថយន្ត Auto Show លើកទី២ ឆ្នាំ២០២៥ នឹងប្រារព្ធ ធ្វើឡើង នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ នាថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៥ ដើម្បីទទួលបានបទពិសោធបើកបរសាកល្បងដ៏អស្ចារ្យ និងការតាំងបង្ហាញរថយន្ដ រថយន្តស៊េរីថ្មីចុងក្រោយ៕
ដោយ ៖ សិលា