Barcelona បានយកឈ្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ៤-០ យ៉ាងស្រួលកាលពីថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ទី៣ មីនាដើម្បីឡើងមកកំពូលតារាង La Liga។
កាតក្រហមដំបូងរបស់កីឡាករ Aritz Elustondo បានផ្តល់ឱ្យក្រុមរបស់លោក Hansi Flick នូវឱកាសវាយលុករហូតដល់ធ្លាយ៤គ្រាប់ដែលជាការរកបានដោយ Gerard Martin, Marc Casado, Ronald Araujo និង Robert Lewandowski។
ក្រុម Atletico Madrid បានផ្តួលក្រុម Athletic Bilbao កាលពីថ្ងៃសៅរ៍ដើម្បីឡើងឈរលេខ២បណ្តោះអាសន្នវិញ ខណៈដែលក្រុម Real Madrid លេខ៣បានចាញ់ក្រុម Real Betis ធ្លាក់មកឈរចំណាត់ថ្នាក់លេខ៣។
លោក Flick ត្រូវការពង្រឹងក្រុមរបស់គាត់បន្ថែមទៀត មុនការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ ដើម្បីប៉ះ Benfica នៅថ្ងៃពុធ។
៤គ្រាប់របស់ Barcelona រកបាននៅតង់ទី១ចំនួន២គ្រាប់ និងតង់ទី២ បន្ថែម២គ្រាប់ទៀត។ ២គ្រាប់នៅតង់ទី១រកបានដោយកីឡាករ Gerard Martin នៅនាទីទី២៥ ក្រោយពេលកីឡាករElustondo ត្រូវបានបណ្តេញចេញនៅនាទីទី១៧ដោយសារការទាញកីឡាករ Dani Olmo ដែលកំពុងតែរត់កាត់ការស៊ុតបញ្ចូលទី។
គ្រាប់ទី២រកបានដោយកីឡាករ Casado នៅនាទីទី២៩ ខណៈដែល Araujo បន្ថែមគ្រាប់បាល់ទី៣ និង Lewandowski រកបានគ្រាប់បាល់ទី៤ នៅក្នុងតង់ទី២ ខណៈដែលកីឡាករវ័យ៣៦ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន២១គ្រាប់ក្នុង២៥ប្រកួត។
បច្ចុប្បន្ន Barcelona បន្តឈរកំពូលតារាង La Liga មាន៥៧ពិន្ទុ ក្នុង២៦ប្រកួត ខណៈដែល Atletico Madrid ឈរលេខ២ មាន៥៦ពិន្ទុ ក្នុង២៦ប្រកួតដូចគ្នា។ ចំណែក Real Madrid ធ្លាក់មកឈរចំណាត់ថ្នាក់លេខ៣ មាន៥៤ពិន្ទ។ ការប្រកួតបន្ទាប់ក្នុងលីក Barcelona ត្រូវប៉ះក្រុមភ្ញៀវ Osasuna នៅថ្ងៃទី៩ មីនា, Atletico Madrid ត្រូវប៉ះម្ចាស់ផ្ទះ Gatafe នៅថ្ងៃទី៩ មីនា និង Real Madrid ត្រូវប៉ះ Rayo Vallecano នៅថ្ងៃទី៩ មីនាដូចគ្នា៕ (រូបភាព ៖ BBC/CNA)