សមត្ថកិច្ចនគរបាលឃាត់ខ្លួនក្មេងទំនើង២នាក់ដើម្បីធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីបានជិះម៉ូតូបង្ហោះតាមផ្លូវក្រាលកៅស៊ូស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ បានឃាត់ខ្លួនក្មេងទំនើង២នាក់ដើម្បីធ្វើកិច្ចសន្យាអប់រំ

បន្ទាប់ពីបានជិះម៉ូតូបង្ហោះតាមផ្លូវក្រាលកៅស៊ូស្រុកស្វាយជ្រំ។

យោងតាមលោក សោមសុភណ្ឌ័អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១០និង៣៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ បានទទួលព័ត៌ពីប្រជាពលរដ្ឋ ថាមានក្មេងទំនើងចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូបង្ហោះតាមផ្លូវក្រាលកៅស៊ូស្ថិតភូមិអូសំដី និងភូមិព្រៃខ្លា ឃុំពោធិរាជ ស្រុកស្វាយជ្រំ។

ពេលទទួលព័ត៌មានពីប្រជាពលរដ្ឋបានហើយ កម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ បានធ្វើការស្រាវជ្រាវទើបកំណត់មុខសញ្ញាក្មេងទំនើងបានទាំង២នាក់៖។

ក្មេងទំនើងមានឈ្មោះ សេ វិបុល  អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សរៀនថ្នាក់ទី១០ នៅវិទ្យាល័យស្វាយរៀង មានទីលំនៅភូមិអូសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនិងឈ្មោះ រ៉ន មេសា អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សរៀនថ្នាក់៩ នៅអនុវិទ្យាល័យពោធិរាជ មានទីលំនៅភូមិអូសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បន្ទាប់មកសមត្ថកិច្ចបានកោះហៅមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចក្មេងទំនើងទាំង២នាក់ បានឆ្លើយសារភាពថា កាលពីថ្ងៃមិនចាំនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៧និង៣០ នាទី ពួកខ្លួនទាំង២នាក់ បានជិះម៉ូតូ០១គ្រឿង ម៉ាកប៊ីតពណ៌ក្រហម ឌុបគ្នាចេញពីផ្ទះទៅដល់លើផ្លូវក្រាលកៅស៊ូក្បែរបងវត្តស្វាយ ស្ថិតនៅចំណុចភូមិអូសំដី និងភូមិព្រៃខ្លា ឃុំពោធិរាជ ក៏ចាប់ផ្តើមជិះម៉ូតូបង្ហោះលើដងផ្លូវចំនួន៣ទៅ៤ដងទើបឈប់ ពេលធ្វើសកម្មភាពជិះម៉ូតូបង្ហោះនោះពួកខ្លួនបានកាន់ទូរស័ព្ទថតជាឃ្លីបវីដេអូ ពេលថតបានហើយក៏បង្ហោះហ្វេសស្បុកធ្វើជាតេកតុកលេង។
ក្រោយពីបានស្តាប់ការបំភ្លឺពីក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងសុំយោបល់ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីធ្វើកិច្ចសន្យាអប់រំ និងអោយឪពុកម្តាយធ្វើលិខិតធានាយកទៅផ្ទះវិញអប់រំបន្ត។

ចំពោះម៉ូតូដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចំនួន៣ខែ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print