អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ។ មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានសម្ពោធបើកនៅវិមានសភាប្រជាជនក្រុងប៉េកាំង។តំណាងប្រជាជនទូទាំងប្រទេសចិនចំនួនជិត៣០០០នាក់ដែលមកពីគ្រប់តំបន់ គ្រប់ជនជាតិ និងគ្រប់មជ្ឈដ្ឋានបានចូលរួមក្នុងមហាសន្និបាតលើកនេះ។ ក្នុងអំឡុងមហាសន្និបាតរយៈពេលមួយសប្តាហ៍នេះ តំណាងប្រជាជនទូទាំងប្រទេសចិននឹងស្តាប់ និងពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាល បូកសរុបលទ្ធផលការងារក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ និងរៀបចំផែនការអភិវឌ្ឍន៍ជាតិសម្រាប់ឆ្នាំថ្មី។
គេហទំព័រ «CCFR China state-controlled media » ព្រមពេលជាមួយគ្នានេះ អង្គប្រជុំក៏នឹងពិនិត្យពិភាក្សារបាយការណ៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ របាយការណ៍ថវិកាមជ្ឈិមនិងក្នុងតំបន់ ព្រមទាំងរបាយការណ៍ការងាររបស់តុលាការប្រជាជនកំពូលនិងសាលាអយ្យការប្រជាជនកំពូលផងដែរ៕
ដោយ ៖ សិលា