លោក Xi Jinping ៖ ត្រឹមមួយរំពេចក្នុងរដូវផ្ការីក « ស្ពៃជូរដែលជួយកែលម្អជីវភាពរស់នៅ »

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Xi Jinping តែងនិយាយពីអតីតកាលដែលលោករស់នៅនិងធ្វើការនៅទីជនបទ ។ នារដូវផ្ការីកឆ្នាំ ២០១៤ ពេលអញ្ជើញចូលរួមកិច្ចពិភាក្សានៃគណៈប្រតិភូតំណាងរាស្រ្តខេត្តកុយចូវ នៃអំឡុងពេលមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបាននឹករំលឹកយ៉ាងជ្រាលជ្រៅកាលពីលោកធ្វើការនៅភូមិឡាំងជាហឺ លោកចាំច្បាស់ថា អ្នកភូមិបានប្រមូលស្ពៃទុកធ្វើជាស្ពៃជូរ ហើយជូនឱ្យគាត់និងផ្ដែផ្តាំថាហូបរបស់ឆ្ងាញ់ “ដែលជួយកែលម្អជីវភាពរស់នៅ” ធ្វើឱ្យលោកចងចាំជាប់រហូតមិនអាចបំភ្លេចបាន។

គេហទំព័រ «CCFR China state-controlled media » កាលពីចុងទសវត្សឆ្នាំ១៩៦០ លោក Xi Jinping វ័យមិនដល់ ១៦ ឆ្នាំផង លោកបានចាកចេញពីក្រុងប៉េកាំងទៅធ្វើការតាមភូមិនៅខេត្តស្រាន់ស៊ី អស់រយៈពេល ៧ ឆ្នាំ។ ជនបទជាប្រភពបទពិសោធន៍ការងាររបស់លោក រហូតដល់ធ្វើជាប្រមុខរដ្ឋ លោកមាននូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយជនបទ កសិករនិងប្រជាជនដែលរស់នៅពឹងលើដីស្រែ។

គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនជាប្រទេសកសិកម្ម កសិករជាកម្លាំងសំខាន់នៃការអភិវឌ្ឍជាតិ។ ពេលចុះត្រួតពិនិត្យការងារតាមភូមិ លោកលោក Xi Jinping តែងតែសួរថា៖ តើលោកអ្នកនៅត្រូវការអ្វី? ធ្វើការឱ្យជាក់លាក់ដើម្បីប្រជាជន ជាពិសេសជួយជ្រោមជ្រែងដល់កសិករ ជារឿងរ៉ាវដែលលោកតាមដានយកចិត្តទុកដាក់ ៖ “ការធ្វើទំនើបកម្មបែបផែនចិន ការស្តារជនបទជាកិច្ចការដ៏សំខាន់។”

គេហទំព័រ «CCFR China state-controlled media » នាទសវត្ស១៩៦០ រាប់សិនយាន់ប្រាក់ចិន នាឆ្នាំ ២០១២ ប្រាំពីរពាន់ជាងយាន់ប្រាក់ចិន នាឆ្នាំ២០២២ លើសពីពីរម៉ឺនយាន់ប្រាក់ចិន… នេះជាតួលេខនៃប្រាក់ចំណូលប្រចាំឆ្នាំខុសៗគ្នា សម្រាប់ប្រជាជនម្នាក់ៗដែលរស់នៅទីជនបទរបស់ប្រទេសចិន ដែលបានបង្ហាញពីការខិតខំតស៊ូបន្តបន្ទាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចំនួនលើសពី១៣ពាន់លានរបស់រដ្ឋាភិបាលមួយ។

គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន ស្ពៃជូរបានក្លាយជាឧស្សាហកម្មតំណាងមួយនៃការស្តារជនបទរបស់ចិន។ ឃុំ Damintunនៃទីក្រុង Shenyang ខេត្ត Liaoning ស្ថិតនៅតំបន់ភាគឦសានចិន ទីនេះល្បីខាងការផលិតស្ពៃជូរ ទីនេះផលិតបានស្ពៃជូរលើសពី ៣៧០ លានគីឡូក្រាមក្នុងមួយឆ្នាំ តម្លៃទិន្នផលសរុបប្រចាំឆ្នាំប្រហែល ១២០០ លានយាន់ប្រាក់ចិន។ ស្ពៃជូរត្រូវបាននាំចេញទៅកាន់គ្រប់ទិសទីលើពិភពលោក បានធ្វើឱ្យជីវភាពរបស់កសិករនៃតំបន់នោះកាន់តែប្រសើរឡើង។

គេហទំព័រ «CCFR China state-controlled media » នៅរដូវផ្ការីកឆ្នាំ ២០២៥ ប្រទេសចិនពន្លឿនអភិវឌ្ឍកម្លាំងផលិតកម្មថ្មីនៃវិស័យកសិកម្ម បង្កើតផលិតកម្មជនបទទំនើប ដើម្បីជំរុញឱ្យប្រាក់ចំណូលរបស់កសិករកើនឡើងបន្ថែមទៀត។ ទោះបីជានិម្មាបនកម្មបម្រែបម្រួលនៃពិភពលោកវិវឌ្ឍយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំកន្លងទៅក៏ដោយ ប៉ុន្តែ ពិភពលោកទទួលបានទំនុកចិត្តពីការអភិវឌ្ឍបែបបរិយាបន្ន ដើម្បីផ្តល់ផលប្រយោជន៍ទូទៅដល់មនុស្សគ្រប់រូប។

គេហទំព័រ «CCFR China state-controlled media » រាល់ការតស៊ូទាំងអស់ ដើម្បីតែស្វែងរកសុភមង្គលជូនប្រជាជន ។ រំពឹងចំពោះអនាគតប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print