ភ្នំពេញ ៖ ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានឹងរីកចម្រើនយ៉ាងណាទៅ ក្រោយអ្នកឧកញ៉ា សួរ វីរៈ ប្រកាសបើកស្ថានីយសាកថ្មរថយន្តជាច្រើនកន្លែងតាមបណ្តាខេត្តក្រុង ។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហើបឲ្យដឹង តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះថា លែងជាការបារម្មទៀតហើយ ស្ថានីយសាកឡានអគ្គិសនី វីរ:ប៊ុនថាំ នឹងកើតឡើងជាច្រើនខេត្ត ក្រុង រាជធានីភ្នំពេញ និងតាមបណ្តោយផ្លូវជាតិនានាក្នុងពេលឆាប់ៗនេះ។ គ្រួសារវីរ:ប៊ុនថាំ មុនគេឈានមុខគេ ដើម្បីប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ថា ៖ ការប្រកាសបើកស្ថានីយសាកថ្មរថយន្តនេះ គឺរំលងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការប្រកាសរបស់អ្នកឧកញ៉ា សួរ វីរៈ ក្នុងការបើកដំណើរការរថយន្តដឹកអ្នកដំណើរអគ្គិសនីមុនដំបូងគេបង្អស់នៅកម្ពុជា ពោលគឺចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ សម្រាប់ទិសដៅភ្នំពេញ បាត់ដំបង និងសៀមរាប។
អ្នកឧកញ៉ា គូសបញ្ជាក់ថា ៖ ការធ្វើបែបនេះគឺជួយបានច្រើនណាស់ គឺជួយបរិស្ថាន ជួយសេដ្ឋកិច្ចជាតិ និងជួយកាត់បន្ថយការចំណាយរបស់ប្រជាជនកម្ពុជា។ ម្យ៉ាងរថយន្តអគ្គិសនីមានសម្លេងស្ងាត់ល្អ ចំណាយក៏តិច កាត់បន្ថយកម្តៅ និងផ្ទៃខាងក្នុងក៏ទូលាយផងដែរ ។ នាំមកជូនដោយ៖ ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ៕
ដោយ ៖ សិលា