មហាសេដ្ឋីសិង្ហបុរីប្រកាសដាក់លក់ក្លិប Valencia ក្នុងម្លៃ៤១៥លានដុល្លារ

ចែករំលែក៖

លោក Peter Lim ដែលជាមហាសេដ្ឋីសញ្ជាតិសិង្ហបុរីបានប្រកាសដាក់លក់ក្លិបបាល់ទាត់ Valencia FC ស្ថិតក្នុងក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga  បន្ទាប់ពីជួបវិបត្តិបញ្ហាហិរញ្ញវត្ថុក្នុងក្លិបនេះ។ យោងតាមការចុះផ្សាយរបស់កាសែត COPE មហាសេដ្ឋីរូបនេះចង់បានតម្លៃលក់៤០០លានអឺរ៉ូ (៤១៥លានដុល្លារ)។

ក្រោយការប្រកាសរបស់ម្ចាស់ក្លិប មកដល់ពេលនេះលោក Nasser Al Khelaifi  ប្រធានក្លិបយក្សក្នុងប្រទេសបារាំង Paris Saint Germain កំពុងចាប់អារម្មណ៍ក្នុងការទិញក្លិបនេះ។ យ៉ាងណាមិញអ្នកជំនួញសញ្ជាតិកាតារូបនេះមិនទាន់បានបង្ហាញបំណងជាផ្លូវការណាមួយនៅឡើយទេក្នុងការដេញថ្លៃ។

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញធ្លាប់បានចុះផ្សាយថា មហាសេដ្ឋី Peter Lim ចង់លក់ក្លិបបាល់ទាត់ Valencia នេះម្តងរួចមកហើយ។ នៅពេលនោះក្លិបបានស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុ ហើយថែមទាំងជាប់បំណុលរហូតដល់ជាង៣៤០លានដុល្លារ រួមទាំងគម្រោងការពង្រីកកីឡដ្ឋានដ៏ធំថ្មីមួយប្រចាំអេស្ប៉ាញក៏បានជាប់គាំងដែរ។

រយៈពេលជាង១០ឆ្នាំស្ថិតក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីសិង្ហបុរីរូបនេះ ក្លិប Valencia បានធ្លាក់ចុះនៅក្របខ័ណ្ឌ La Liga រហូតដល់កម្រិតចំណាត់ថ្នាក់ពាក់កណ្តាលតារាង។ ដើម្បីដកខ្លួនចេញពីសម្ពាធហិរញ្ញវត្ថុ កីឡាករសំខាន់ៗក្នុងក្រុមមួយចំនួន ក៏ត្រូវបានលក់ចេញ ដើម្បីសងបំណុល។

អំឡុងពេលដឹកនាំក្លិបមហាសេដ្ឋីសិង្ហបុរី Peter Lim ក៏រងការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រ ចាប់តាំងពីដឹកនាំក្រុមតាំងពីឆ្នាំ២០១៤ មក។ កន្លងមកអតីតកីឡាករប្រចាំក្លិបមួយចំនួន ក៏បានលើកឡើងពីភាពមិនមែនជាអ្នកដឹកនាំរបស់លោក Peter Lim និងមិនសូវយកចិត្តទុកដាក់ចំពោះក្លិប។

បច្ចុប្បន្នលោក Peter Lim មហាសេដ្ឋីសិង្ហបុរី មានវ័យ៧១ឆ្នាំ មានទ្រព្យសម្បត្តិសរុប១,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៥។ លោក Lim ក៏ជាម្ចាស់ភាគហ៊ុនមួយផ្នែក នៅក្នុងក្លិបអង់គ្លេស Salford City ផងដែរ។

...

គួរបញ្ជាក់ថា ក្រុម Valencia កំពុងស្ថិតក្នុងស្ថានភាពអាក្រក់ ដោយពួកគេកំពុងស្ថិតក្នុងតំបន់ត្រូវកាតចោល ហើយប្រឈមមុខធ្លាក់ទៅកាន់លីកកម្រិតទី២របស់អេស្ប៉ាញ។ ក្រោយពីប្រកួតចុងក្រោយស្មើជាមួយក្រុម Osasuna ក្រុម Valencia កំពុងស្ថិតនៅលេខ១៨ ក្នុងតារាង La Liga ខណៈមានពិន្ទុស្មើទល់នឹងក្រុម Las Palmas ដែលឈរលេខ១៧៕ (រូបភាព ៖ dailymail)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print