លោកឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​៖ ក្មេងទំនើងដែលកើតចេញពីសិស្សានុសិស្ស បានថមថយស្ទើរតែ ១០០ ភាគរយហើយ នៅឡើយក្មេងទំនើងចេញមកពីតាមភូមិ

ចែករំលែក៖

ភ្នំពេញ​៖​ បើ​​តាម​ការ​បញ្ជាក់​​ពី​លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ ករណីក្មេង​ទំនើង​ដែល​កើត​ចេញ​ពី​សិស្សានុសិស្ស បាន​ថមថយ​ស្ទើរតែ ១០០ ភាគរយ​ហើយ នៅឡើយ​តែ​ក្មេង​ទំនើង​ចេញ​មកពី​តាម​ភូមិ និង​អ្នក​ចំណាកស្រុក​ចូល​មក​ធ្វើ​កម្មករ​រស់នៅ​តាម​ផ្ទះ​ជួល នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​មិន​បាន​បន្ធូរ​ក្នុង​ការ​បង្ក្រាប​នោះ​ឡើយ​ចំពោះ​មុខ​សញ្ញា​ក្មេង​ទំនើង​​នៅ​សេសសល់។

លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ បាន​សង្កត់​ធ្ងន់​ថា ក្នុងនាម​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​នឹង​មិន​ឲ្យ​ពាក្យ​ថា «ក្មេង​ទំនើង» អាច​មាន​ជីវិត​រស់​ឡើង​មក​វិញ​នោះ​ទេ ខណៈ​រយៈពេល ២ខែ ដើម​ឆ្នាំ២០២៥នេះ សមត្ថកិច្ច​បង្ក្រាប ៣៦ ករណី ឃាត់​មនុស្សចំនួន​ ១៤៤នាក់ អនុវត្ត​វិធានការ​ច្បាប់។

...

ជាមួយ​គ្នានោះ​ លោកស្នងការ បាន​ដាក់​បទបញ្ជា​ដល់​លោក​ស្នងការ​រង ជំនាញ​ពាក់ព័ន្ធ លោក​អធិការ​ទាំង ១៤ ខណ្ឌ និង ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទាំង ១០៥ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សហការ​ផ្លាស់ប្ដូរ​វេន​ល្បាត ២៤ម៉ោង លើ ២៤ម៉ោង ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ក្មេង​ទំនើង​នេះ​តែម្ដង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print