រដ្ឋបាលស្រុករតនមណ្ឌល៖ មិនមានករណីត្រីពុលទឹកនៅចំណុចអូរត្រែង​ ហើយទឹកក៏គ្មានក្លិនស្អុយនោះទេ ខណៈ​ប្រជាពលរដ្ឋប្រើប្រាស់បានធម្មតា

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលស្រុករតនមណ្ឌល សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលស្រុករតនមណ្ឌលបានទទួលព័ត៌មានថា៖ មានករណីត្រីពុលទឹកនៅចំណុចអូរត្រែង ស្ថិតនៅ ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ជុំវិញករណីនេះ រដ្ឋបាលស្រុករតនមណ្ឌល នៅរសៀលថ្ងៃទី​០៥​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ សូមធ្វើការបំភ្លឺដូចខាងក្រោម៖ ក្រោយពីទទួលបាន ព័ត៌មាន ក្រុមការងាររបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំត្រែង បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងអូរត្រែង ឃើញថា មិនមានត្រីពុលទឹកនោះទេ ទឹកគ្មានក្លិនស្អុយ ស្ថានភាពទឹកគឺធម្មតា គឺហូរតិចៗក្នុងរដូវប្រាំង ស្ថានភាពទឹកក្នុងអូរត្រែងប្រជាពលរដ្ឋប្រើប្រាស់បានធម្មតា។

រដ្ឋបាលស្រុកសូមច្រានចោលទាំងស្រុងនូវការលើកឡើងថា​ មានត្រីពុលទឹកនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ក្នុងអូរត្រែង សូមម្ចាស់គណនីហ្វេសប៊ុក ដែលបានបង្ហោះជាសាធារណៈថា៖ មានករណីត្រីពុលទឹក នៅចំណុចអូរត្រែង ស្ថិតនៅ ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង សូមធ្វើការកែតម្រូវ ឡើងវិញ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print