សារលិខិតជូនពរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារីគ្រប់លំដាប់ថ្នាក់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្នុងនាម លោកឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ និងលោកស្រី​ សូមចូលរួមអបអរសាទរ និងជូនពរចំពោះ លោកជំទាវ លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាល តែងយកអស់កម្លាំងកាយ កម្លាំងចិត្ត បញ្ហា និងស្មារតី ក្នុងការបំពេញភារកិច្ចការងារយ៉ាងសកម្ម ស្វាហាប់ ក្លៀវក្លា និងប្រកបដោយទំនួលខុសត្រូវខ្ពស់ ជូនក្រសួង សង្គមជាតិ និងប្រជាជន ទទួលបានលទ្ធផលគួរជាទីមោទនៈ។

ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ជវភាព និងទស្សនវិស័យទំនើប ជឿនលឿនរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្តេជ្ញាបន្តជំរុញនិងពន្លឿនការចុះបញ្ជីដីធ្លីនិងការចេញបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាស គ្មានវិវាទ ព្រមទាំងការងាររៀបចំដែនដី និងនគរូបនីយកម្មកម្ពុជា ទៅជាបួសរយាងដើម្បីទ្រទ្រង់ឫសកែវនៃសុខ សន្តិភាព សំដៅប្រែក្លា ឥប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

...

ឆ្លៀតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ លោកឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ និងលោកស្រី​ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រ័យកែវទាំងបី សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យ ជ័យមង្គល បវរមហាប្រសើរ ជូនចំពោះ លោកជំទាវ លោកស្រី អ្នកនាងកញ្ញា ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធ បដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។​ សូម លោកជំទាវ​ លោកស្រី អ្នកនាងកញ្ញា ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print