រថយន្តកាមរីបាឡែនបុករថយន្ត៤គ្រឿងនិងឡាំប្រឺតារួមទាំងម៉ូតូសណ្តោងរ៉ឺម៉ករងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តកាលមរីបាឡែនមួយគ្រឿងបេីកលឿនមិនប្រយ័ត្នក៏ជ្រុលបុករថយន្តចំនួន៣គ្រឿងនិងកង់បីឥណ្ឌាមួយគ្រឿងរួមទាំងម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២៥​ នៅចំណុចជិតស្តុបអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី​ ក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកាមរីបាឡែន​ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2O 8080 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលចង្កូតបុកគូទរថយន្តម៉ាកហីយ៉ាន់ដាយស៊េរីទំនេីប​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2CG 9386 រុញទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿងទៀត​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2BI 6618. និងរុញទៅបុកកង់បីឥណ្ឌាបន្ត​ រួចកង់បីឥណ្ឌាក៏បន្តទៅបុករថយន្តព្រូសពណ៌ទឹកប្រាស់​ ពាក់ស្លាកលេខភ្នំពេញ2 AR1541 ហេីយរថយន្តព្រូសក៏បន្តទៅបុកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ជំវិញករណីខាងលេីនេះមិនមានមនុស្សរងរបួសនោះទេនិងបង្កការកកស្ទះចរាចរណ៍ផងដែរ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុបាញ់ថ្នាំសម្គាល់រួចឲ្យរថយន្តអែបខាងដេីម្បីសម្របសម្រួលគ្នា​ ក្នុងករណីមិនត្រូវគ្នា​ កម្លាំងជំនាញនិងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print