មហាសន្និបាតសភាទាំងពីរនៃប្រទេសចិន៖ រំលេចយ៉ាងច្បាស់នូវគុណសម្បត្តិអភិបាលកិច្ចប្រទេសចិននៅក្នុងបរិបទស្ថានភាពពិភពលោកមួយដ៏ច្របូកច្របល់ !

ចែករំលែក៖

អន្តរជាតិ ៖ មហាសន្និបាតសភាទាំងពីរនៃប្រទសចិន រួមមានមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (ចាប់ពីឆ្នាំ១៩៥៤) និង មហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (ចាប់ពីឆ្នាំ១៩៤៩) ដែលតែងបានរៀបចំជាទៀងទាត់នៅដើមខែមីនា ជារៀងរាល់ឆ្នាំ គឺជាវេទិកាចូលរួមនិងពិភាក្សាកិច្ចការនយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសជាតិ។ ក្នុងនាមជាប្រទេសដែលមានប្រព័ន្ធប្រជាធិបតេយ្យដែលចាក់ឬសគល់យ៉ាងជ្រៅស្របនឹងសភាពការណ៍ជាតិរបស់ខ្លួនតាំងពីថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក មហាសន្និបាតសភាទាំងពីរនៃប្រទសចិនជាទម្រង់នៃប្រជាធិបតេយ្យតាមបែបផែនចិនដែលបានផ្តល់ជាចលករដល់ដំណើរការកសាងប្រទេសចិនតាមមាគ៌ាសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងធានាយ៉ាងមុតមាំឱ្យប្រជាជនចិនធ្វើជាម្ចាស់អំណាចដែលនេះជាការលើកតម្កើងដល់អរិយធម៌នយោបាយរបស់មនុស្សជាតិ។ ពិភពលោកបានចងចាំយ៉ាងប្រត្យក្សនូវប្រសាសន៍ពោរពេញដោយភក្តីភាពក្នុងកិច្ច កសាងប្រទេសចិនប្រកបដោយវិបុលភាពរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានអធិប្បាយដោយគ្រប់ជ្រុងជ្រោយនូវលក្ខណៈពិសេសនិងឧត្តមភាពនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល និងបាន ចង្អុលបង្ហាញទិសដៅសម្រាប់អភិវឌ្ឍ ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសង្គមនិយមចិន ក្នុងយុគសម័យថ្មី ។ បទពិសោធន៍របស់ប្រទេសចិនលើប្រព័ន្ធមហាសន្និបាតទាំង២នេះត្រូវបានបណ្តាប្រទេសនានាបាននិងកំពុងឈ្វេងយល់ រៀនសូត្រ ចែករំលែក និងបង្កើនការតាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសប្រធានបទសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសចិនដែលនឹងត្រូវប្រសូតចេញពីមហាសន្និបាតសភាទាំងពីរក្នុងឆ្នាំ២០២៥នេះ។

 

មហាសន្និបាតសភាទាំងពីរនៃប្រទសចិន គឺជាទម្រង់នៃ«ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល»។ ទម្រង់ នៃប្រជាធិបតេយ្យដែលមានលក្ខណៈពិសេស និង រំលេច ពី ប្រភព ដើម នៃប្រព័ន្ធ នយោបាយប្រជាធិបតេយ្យនៃសង្គមនិយម ។ តាមរយៈបទពិសោធន៍ដ៏ មហិមារបស់ប្រទេស ចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២របស់ពិភពលោក ជាប្រទេសដែលពោរពេញដោយភក្តីភាពចំពោះកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ នោះពិភពលោកបាននិងកំពុងយល់យ៉ាងច្បាស់ថា ទម្រង់ប្រជាធិបតេយ្យតាម បែបផែនចិនដែលប្រសូតចេញពីមហាសន្និបាតសភាទាំងពីរនៃប្រទសចិន គឺជាប្រជាធិបតេយ្យដ៏ទូលំទូលាយបំផុត ពិតប្រាកដបំផុតនិងមានប្រសិទ្ធភាពបំផុត ដែលនេះជាការបើក បង្អួចដ៏សំខាន់មួយសម្រាប់ឱ្យសហគមន៍អន្តរជាតិសង្កេតមើលយ៉ាងច្បាស់លើគុណភាព នៃប្រជាធិបតេយ្យរបស់ប្រទេសចិន។ ក្នុងស្ថានភាពមិននឹងនរនៃសេដ្ឋកិច្ចរបស់ពិភពលោក ប្រទេសចិននៅរក្សាបានកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលនេះជាប្រាជ្ញាចិនដោយប្រសូតចេញពីសមិទ្ធផលប្រកបដោយស័ក្តិសិទ្ធិភាពនៃកិច្ចប្រជុំរបស់មហាគ្រួសារនៃប្រជាជាតិចិនក្រោមដំបូលនៃមហាសន្និបាតសភាទាំងពីរ ។ ច្បាស់ណាស់ដែលពិភពលោកទទួលស្គាល់ដោយគ្មានសង្ស័យថា វឌ្ឍនភាពរបស់ប្រទេសចិន គឺជាកាលានុវត្តភាពរបស់ពិភពលោក ដែលបានទាញយកប្រទេសកាន់តែច្រើននៅក្នុងពិភពលោកមានកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងចរន្តពហុប៉ូល និងគាំទ្រយ៉ាងខ្លាំងក្លាដល់គោលការណ៍ចិនតែមួយ។ ប្រាជ្ញាចិនក៏បានក្លាយជាចលករដ៏សំខាន់នៃការរួមកម្លាំងរបស់ពិភពលោកតាមស្មារតីផ្លូវសូត្របុរាណចិន និងមាគ៌ាដ៏ល្អប្រពៃនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

 

មហាសន្និបាតសភាទាំងពីរនៃប្រទសចិន គឺជាសច្ចធម៌ដែលបង្ហាញយ៉ាងច្បាស់ថាវាជាសញ្ញាណវិជ្ជមានដ៏សំខាន់នៃប្រព័ន្ធប្រទាក់ក្រឡាគ្នានៃនីតិរដ្ឋតាមបែបផែនចិនដែលមាន លក្ខណៈពិសេសចិនដោយប្រព័ន្ធមហាសន្និបាតសភាទាំងពីរនេះ មានភាពខ្លាំងក្លា ច្បាស់ លាស់ និងយន្ដការកែលម្អដោយខ្លួនឯង ព្រមទាំងជាតំណាងឆន្ទៈ របស់ប្រជាជាតិចិនដោយ បានផ្តល់ ជាមធ្យោបាយសម្រាប់ តម្កល់ផលប្រយោជន៍ ជាអាទិភាព ដល់ប្រជាជនក្នុងនាមជា ម្ចាស់អំណាច ទើបទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ពិភពលោកទាំង មូល ។ ការដាក់ចេញនិងការតាមដាននូវការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលចិន ត្រីវិស័យសេដ្ឋកិច្ចចិន អភិបាលកិច្ចសង្គមចិន នីតិរដ្ឋ និងគោលនយោបាយនានាដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិន ជាពិសេសការត្រៀមខ្លួនសម្រាប់ផែនការ៥ឆ្នាំលើកទី១៥នឹងត្រូវបានមហាសន្និបាតទាំងពីរតម្រង់ទិសគ្រោងផ្តល់ និងត្រួសត្រាយនូវបែបផែនដ៏ល្អ។ ជាក់ស្តែង តាមរយៈតួលេខនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៤សម្រាប់ប្រជាជនចិនម្នាក់ៗ មានចំនួន $12,968.57ដុល្លារអាមេរិក គឺជាការឆ្លើយយ៉ាងងាយទៅនឹងចម្ងល់របស់បរទេសពីជំនឿចិត្តយ៉ាងរឹងមាំនិងឥតងាករេរបស់ប្រជាជនចិនលើមាគ៌ាទំនើបកម្មសង្គម និយមតាមបែបផែនចិន ព្រោះមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយត្រីវិស័យក្នុង ការដឹកនាំប្រជា ជាតិចិនឆ្ពោះទៅរកភាពជឿនលឿននៃសង្គមនិយមតាមបែបផែនចិន និងការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិនក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកុម្មុយនិស្តចិន គឺជា មាគ៌ាដែលទទួលបាននូវការគាំទ្រ និងផ្តល់សេចក្តីទុកចិត្ត ពីមហាសន្និបាត សភាទាំងពីរ របស់ប្រទេសចិន។

ជារួម មហាសន្និបាតនៃសភាទាំងពីរនៃប្រទេសចិន ជាចលករនៃប្រជាធិបតេយ្យតាមបែបផែនចិនដែលផ្តល់ នូវត្រីវិស័យប្រកបដោយនិយាមគរុសភាក្រោមអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិនដែលមិនត្រឹមបង្កើនកិច្ចអភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជាយន្តការប្រកបដោយថាមពលពោរពេញដោយស័ក្តិសិទ្ធិភាពក្នុងការចូលរួមបង្កើនកម្លាំងដល់បណ្តាប្រទេសនានាក្នុងពិភពលោកទទួលបាននូវការអភិវឌ្ឍសកលទៀតផង។ ដោយគ្មានមន្ទិល មហាសន្និបាតសភាទាំងពីរនៃប្រទេសចិនជាការបន្តដំណើរអភិវឌ្ឍរបស់ប្រទេសចិន តាមមាគ៌ាទំនើបកម្មសង្គមនិយមតាមបែប ផែនចិន និងជំរុញល្បឿននៃបណ្តា ប្រទេសនានារួមគ្នាជាមួយចិនជ្រោងទង់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមរបស់ មនុស្សជាតិ ដោយឈរលើ ទម្រដ៏រឹងមាំនៃសន្តិភាព និងវិបុលភាព របស់មនុស្សជាតិ៕

ដោយ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ

...

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print