អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចាប់ ពី ថ្ងៃទី ៤ ខែមីនា តទៅ ភាគីអាមេរិក បានប្រកាស ដំឡើង ពន្ធគយ ១០ ភាគ រយ ម្ត ង ទៀត ចំពោះ ផលិតផល ចិន ដែល នាំចេញ ទៅសហរដ្ឋអាមេរិក ក្រោមលេស បញ្ហាថ្នាំ ហ្វេន តា នីល ។ សំដៅចំពោះ ទង្វើ អនុត្តរភាព របស់ អាមេរិក ដែល ល្មើស នឹងក្បួនច្បាប់ ពាណិជ្ជកម្ម អន្តរ ជាតិ និង បំផ្លាញ ដល់ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាង ចិន និង សហ រដ្ឋអាមេរិក បែបនេះ ភាគីចិន ប្រឆាំងយ៉ាងដាច់ខាង ហើយ មិនអត់ឱន ជា ដាច់ ខាត ។ ត្រឹ ម តែ មួយ ថ្ងៃ ពី ការ ដាក់ ពាក្យ ប្តឹង ភាគីអាមេរិក អំពី វិធានការ ដំឡើងពន្ធ ថ្មីបំផុត ទៅ កាន់ អង្គ ការ ពាណិជ្ជកម្មពិភពលោក ដល់ ការ ដំឡើងពន្ធ គយ លើ ផលិតផល នាំ ចូល មួយ ចំនួន ដែល មាន ប្រភពដើមនៅសហរដ្ឋអាមេរិក រហូតដល់ ការ ដាក់បញ្ចូល សហគ្រាស អាមេរិក ពាក់ ព័ន្ធ ទៅ ក្នុង បញ្ជីអង្គភាព ដែល មិនអាចជឿទុកចិត្ត បាន និង បញ្ជីឈ្មោះ ស្តីពី ការ រឹត បន្តឹង លើ ការ នាំ ចេញ វិធានការតបតវិញ របស់ ចិន ត្រូវបាន ដាក់ចេញ ជាបន្តបន្ទាប់ ដែលជា ទង្វើ ដ៏ ត្រឹម ត្រូវ និង ចាំបាច់ សម្រាប់ គាំពារ សិទ្ធិ និង ផលប្រយោជន៍ របស់ខ្លួន ទាំង ស្រុង ។
គេហទំព័រ «CCFR China state-controlled media » មជ្ឈដ្ឋានខាងក្រៅ បាន មើលឃើញ យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក គឺជា ប្រទេស ផលិត និង ប្រើប្រាស់ ថ្នាំប្រភេទហ្វេនតានីលច្រើនជាងគេ នៅលើ ពិភពលោក ។ បើនិយាយពី ឫស គល់ ការប្រើប្រាស់ថ្នាំប្រភេទហ្វេនតានីល យ៉ាងអនាធិបតេយ្យ គឺជា “វិបត្តិក្នុងស្រុក” អាមេរិក ។ លោក Dan Steinbock ស្ថាបនិក នៃ ស្ថាប័នប្រឹក្សាយោបល់សកល Difference Group បាន ចុះ ផ្សាយ អត្ថបទ នាពេលថ្មីៗកន្លងទៅនេះ ថា រដ្ឋាភិបាលអាមេរិក ចូលចិត្តស្វែងរក “អ្នក ទទួល កំហុសជំនួសគេ” នៅបរទេស លើ បញ្ហា ថ្នាំ ហ្វេនតានីល ប៉ុន្តែ ពួកគេ មិនបាន សម្គាល់ ឃើញ ថា វិបត្តិគ្រឿងញៀន ត្រូវបានជំរុញ ដោយ តម្រូវការក្នុងស្រុក ព្រមទាំង បង្កើត ផល ចំ ណេ ញ យ៉ាង ច្រើន ។
គេហទំព័រ «CCFR China state-controlled media » នៅ ថ្ងៃទី ៤ ខែមីនា រដ្ឋាភិបាល ចិន បាន ចេញ ផ្សាយ សៀវ ភៅស ក្រោម ចំណង ជើង ថា «ការ គ្រប់ គ្រង សារធាតុប្រភេទហ្វេនតានីលរបស់ចិន»ដើម្បី អធិប្បាយ ប្រកប ដោយ កិត្យានុភាព អំពី ការងារជាច្រើន និងបទពិសោធ ខាងការច្នៃប្រឌិតថ្មី របស់ចិន ក្នុង ការគ្រប់ គ្រង សារធាតុ ប្រភេទ ហ្វេនតានីល និង បង្ក្រាបបទ ល្មើស ខាង សារធាតុប្រភេទហ្វេនតានីល ជាដើម ។ ប៉ុន្មាន ឆ្នាំចុងក្រោយនេះ ប្រទេស ចិន បាន ផ្តល់ ការគាំទ្រ ដល់ សហរដ្ឋអាមេរិក ក្នុង ការ ឆ្លើយ តប នឹង បញ្ហាថ្នាំហ្វេនតានីល ដោយ ឈរ លើ ស្មារតីមនុស្សធម៌ ។ យ៉ាងណាមិញ ភាគី អាមេ រិក មិន ត្រឹមតែមិន ដឹងគុណ ប៉ុណ្ណោះ ផ្ទុយទៅ វិញ បែរជាលា បព័ណ៌ និងទម្លាក់កំហុស មកលើ ប្រ ទេស ចិន ថែមទៀត ព្រមទាំង គាបសង្កត់ និង បោក ប្រាស់ ភាគី ចិន តាមរយៈ ការ ដំឡើង ពន្ធ គ យ ដែល ជា ទង្វើ យក ទោស ទៅ សង គុណ ។
គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជាវិធានការតបតវិញ មួយ លើកនេះ ប្រទេសចិនបានប្រកាស ដំឡើង ពន្ធ គយ ១០ ភាគរយ និង ១៥ ភាគរយ លើ កសិផលមួយចំនួន ដែល មានប្រភពដើមនៅ សហរដ្ឋ អា មេរិក ។ ប្រទេសចិនគឺជា ទីផ្សារបរទេសដ៏ធំបំផុត នៃ សណ្តែកសៀង របស់ សហរដ្ឋ អា មេ រិក ការអនុវត្ត វិធានការតបតវិញ របស់ចិន លើក នេះ មុខជា នឹង បង្កជា ផល ប៉ះពាល់ ដល់ ការ នាំ ចេ ញ កសិ ផល អាមេរិក ទៅ ប្រទេសចិន ជាក់ជាមិនខាន ។
គេហទំព័រ «CCFR China state-controlled media » ការពិតជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបញ្ជាក់ម្តងហើយម្តង ទៀ ត ថា ការដំឡើង ពន្ធគយ មិនមែនជា ថ្នាំស័ក្តសិទិ្ធទេ ។ ធាតុពិតនៃសង្គ្រាមពន្ធគយ គឺជា “ល្បែ ង បំផ្លាញ ផល ប្រយោជន៍ របស់ខ្លួនឯង” ការ វាយតម្លៃ របស់ កាសែត «The New York Times» នេះ ត្រូវបាន បញ្ជាក់ ម្តង ហើយ ម្តង ទៀត ក្នុង សង្គមអាមេរិក ។ បើសិនភាគី អាមេរិក ពិត ជា ចង់ ដោះស្រាយ បញ្ហា ថ្នាំហ្វេនតានីល នោះ ក៏ ត្រូវធ្វើការ ពិគ្រោះ ពិភាក្សា ជា មួយ ភាគី ចិន ដើម្បី ដោះ ស្រាយ កង្វល់ រៀងៗខ្លួន ដោយផ្អែកលើមូលដ្ឋានសមភាព ។ តែ បើ អាមេរិក មាន ចេ ត នា ផ្សេ ង ទៀ ត ហើយ ទទូចធ្វើសង្គ្រាមពន្ធគយ នោះ ភាគីចិន មានតែ ឆ្លើយ តប ដោយ ពា ក្យ សម្តីមួយម៉ាត់ថា បើ ចរចា ចិននឹងបើកទ្វារជានិច្ច បើប្រយូទ្ធ ចិននឹងកំដរ ដល់ ទី បញ្ចប់ ៕
ដោយ ៖ សិលា