អបអរសាទរពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលនានា នៅវត្តត្រពាំងស្នោរ ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តត្រពាំងស្នោរ ដែលស្ថិតនៅ ស្ថិត នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២៥ និមន្ត/អញ្ជើញរួមមាន ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្ត គណៈមហានិកាយ ព្រះ មុនីតាលវ័ន មួង ចក្រី ព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ ឯកឧត្តម លោកជំទាវ សមាជិក រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំ ក្រុមការងារចុះជួយមូលដ្ឋាន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងលោកយាយលោកតា អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ចំនួន ៧០៦ អង្គ/នាក់។

ជាកិច្ចចាប់ផ្តើមលោកហ៊ុន ម៉ានី បាននាំយកការសួរសុខ ទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេន និងជូន ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ព្រមទាំងលោក យាយលោកតា អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ និងពុទ្ធ បរិស័ទអ្នកខេត្តកំពង់ស្ពឺផងដែរ។ ជាមួយគ្នានេះលោកបានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះ ចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរ បច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានលះបង់ទាំងកម្លាំង កាយចិត្ត និងសម្ភារ ចូលរួមចាប់ មគ្គផលកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងទីវត្តអារាមនេះផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍រំលេចពីការលះបង់របស់អ្នកដឹកនាំជំនាន់មុន ដោយលោកបានលះ បង់អាយុជីវិតជាដើមទុន ដើម្បីស្វែងរកសុខសន្តិភាពជូនជាតិ ដូចនេះក្នុងនាមជាអ្នកជំនាន់ក្រោយយើងមានកាតព្វកិច្ចជាអ្នកបន្តវេនការពារថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនក្រោមការ ដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងស្វាហាប់នូវយុទ្ធសាស្ត្របញ្ចកោណ។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យបងប្អូន អ៊ំ ពូ មីងទាំងអស់ សូមបន្តជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាល ជាពិសេសផ្ដល់ជំនឿទុកចិត្តមកលើក្រសួងមុខងារសាធារណៈ ដោយលើកទឹកចិត្តដល់ប្អូនៗដែលមាន បំណងចង់ក្លាយជាមន្រ្តីរាជការចូលរួមដាក់ពាក្យប្រឡង ប្រជែងធ្វើជាមន្ត្រីរាជការបានដោយមិនចាំបាច់មានខ្សែ ឱ្យតែមានសមត្ថភាពពិតប្រាកដ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យបងប្អូន អ៊ំ មា មីងទាំងអស់ សូមកុំចាញ់បោកការធានាអះអាងរបស់នរណាម្នាក់ក្នុងការជួយឱ្យទទួលបានក្របខណ្ឌមន្ត្រីរាជការ។

សូមជម្រាបជូនថា វត្តត្រពាំងស្នោរនេះ គឺជាទីកន្លែងដែលកងទ័ពស្នាក់នៅកាលពីសម័យសង្គ្រាម។ វត្តត្រពាំងស្នោរបានកសាងឡើងតាំងពីឆ្នាំ១៨០១ បច្ចុប្បន្ននេះមានអាយុកាល២២៤ឆ្នាំ និងមានសមិទ្ធផលជា ច្រើនរីកដុះដាលពេញបរិវេណវត្ត រួមមាន ៖ ព្រះវិហារថ្មី ដងទង់ ១គូ ខ្លោងទ្វារ ២ សាលាធម្មសភា១ខ្នង រួមទាំងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជា ច្រើនទៀត ដែលគិតជាទឹកប្រាក់សរុបអស់ ១,១២២,៣៧០$ (មួយលានមួយរយម្ភៃពីរពាន់បីរយចិតសិប) ដុល្លារអាមេរិក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print