ក្រសួងការបរទេសចិនដាស់តឿនសហរដ្ឋអាមេរិកកុំប្រើតក្កវិជ្ជាអនុត្តរភាពរបស់ខ្លួនមកឆ្លុះបញ្ចាំងពីប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី៦ខែមីនា មានអ្នកសារព័ត៌មានសួរថា៖ តាមការផ្សាយដំណឹងបានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិកបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថា សហរដ្ឋអាមេរិកមិនស្វែងរកការធ្វើសង្រ្គាមជាមួយចិនទេ ប៉ុន្តែនឹងកសាងកម្លាំងយោធាឡើងវិញ ដើម្បីត្រៀមលក្ខណៈសម្រាប់សង្គ្រាម។ តើក្រសួងការបរទេសចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

គេហទំព័រ «CCFR China state-controlled media » លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការលើកឡើងពាក់ព័ន្ធរបស់មន្ត្រីអាមេរិកគឺមានចេតនាញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នាខាងមនោគមវិជ្ជា និងឃោសនាបំប៉ោងពីការគំរាមកំហែងរបស់ប្រទេសចិន។ យើងដាស់តឿនសហរដ្ឋអាមេរិកកុំប្រើតក្កវិជ្ជាអនុត្តរភាពរបស់ខ្លួនមកឆ្លុះបញ្ចាំងពីប្រទេសចិន កុំវាយតម្លៃពីទំនាក់ទំនងចិន-អាមេរិកដោយគំនិតសង្គ្រាមត្រជាក់ដែលហួសសម័យ ហើយកុំទប់ស្កាត់និងគាបសង្កត់ចិនដោយប្រើការប្រកួតប្រជែងជាយុទ្ធសាស្ត្រធ្វើជាលេស។ គោលជំហររបស់ចិនគឺច្បាស់លាស់ និងជាប់លាប់ មិនថាសង្គ្រាមពន្ធគយ ឬសង្គ្រាមពាណិជ្ជកម្មក្តី មិនថាសង្រ្គាមត្រជាក់ ឬសង្រ្គាមក្តៅក្តី វាសុទ្ធតែមិនត្រូវធ្វើ ហើយក៏គ្មានអ្នកឈ្នះដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print