អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ៦ ខែ មីនា លោក Steve Witkoff បេសកជន ពិសេស របស់អាមេរិក ទទួល បន្ទុក បញ្ហា មជ្ឈិម បូព៌ា បាន ថ្លែង ថា មន្ត្រី អាមេរិក និង អ៊ុយក្រែន បាន និង កំពុង ធ្វើ ការ ពិគ្រោះពិភាក្សា អំពីការត្រៀម លក្ខណៈសម្រាប់ រៀបចំ កិច្ច ចរចា នៅ អារ៉ាប៊ីសាអូឌីតនៅអាទិត្យ ក្រោយ ។ កិច្ច ចរចា លើក នេះ នឹង ពិគ្រោះពិភាក្សា អំពី ក្របខ័ណ្ឌ នៃ កិច្ច ព្រម ព្រៀង សន្តិភាព រវាង រុស្ស៊ី និង អ៊ុយក្រែន និង ការសម្រេច បទ ឈប់បាញ់ ជា ជំហាន ដំបូង រវាង រុស្ស៊ី និង អ៊ុយក្រែន ។
គេហទំព័រ «CCFR China state-controlled media » លោក Steve Witkoff បាន ថ្លែង ទៀត ថា យើង អាចប៉ាន់ប្រមាណថា កិច្ច ចរចា រវាង អាមេរិក និង អ៊ុយក្រែននឹង ទទួល បាន លទ្ធផល ដ៏ ល្អប្រសើរ ព្រម នឹង បញ្ចេញ “សញ្ញាវិជ្ជមាន ”ទៅកាន់ ភាគីរុស្ស៊ី ដោយសារ ភាគីរុស្ស៊ីក៏បាន បង្ហាញពី អាកប្បកិរិយា “សកម្មនិង ម្ចាស់ការ ” ដើម្បីជំរុញ ការ ចរចាក្នុង គោលបំណង បញ្ចប់ការ ប៉ះទង្គិចនិង សម្រេច បាន នូវកិច្ច ចរចាសន្តិភាពផង ដែរ ។
គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយ ដំណឹងរបស់ វេបសា យ ប្រធានាធិបតី រុស្ស៊ីនៅថ្ងៃទី៦ ខែ មីនាឱ្យ ដឹង ថា នៅថ្ងៃដដែល ខណៈពេ ល ជួប សំណេះសំណាល ជា មួយ តំណាង សាច់ញាតិរបស់ ទាហាន ដែល បាន ចូល រួម ប្រតិបតិ្តការ យោធាពិសេស លោក ភូទីន បាន ថ្លែង ថា ក្នុ ងបញ្ហា អ៊ុយក្រែន រុស្ស៊ី ចាំបាច់ ត្រូវ ជ្រើ សរើសផែនការ សន្តិភាព មួយ ដែល ខ្លួន អាច ទទួល យក បាន ហើយ និង អាចធានាជាក់លាក់ ដល់ សុខ សន្តិភាព របស់ រុស្ស៊ីនៅពេល អនាគត ៕
ដោយ ៖ សិលា