ឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ជាបន្តបន្ទាប់ នៅស្រុកកងមាស ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម÷ ជនសង្ស័យ ចំនួន៦នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀន ដោយប្រតិបត្តិការបង្ក្រាបបទ ល្មើសមួយនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំព្រែកកុយ ស្រុកកងមាស។

លោក ភោគ សាវុធ អភិបាលនៃគណ: អភិបាលស្រុកកងមាស បានឱ្យដឹងថា កាលពីនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៥ នៅចំណុចផ្ទះរបស់ជន សង្ស័យ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង ញៀនខេត្ត រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកងមាស កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង  ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី (ដោយប្រេីវិធានញុះញង់) ទើបសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន ០៦នាក់សុទ្ធតែជាបុរស។

លោកអភិបាលស្រុកបានឲ្យដឹងទៀតថា ករណីខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់ (ទម្ងន់បឋមទាំងសំបកទម្ងន់ ៥១.៥៨ក្រាម),ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០២គ្រឿងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន ពីរសម្រាប់ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ និងទូរស័ព្ទដៃចំនួន ០៥គ្រឿង។

...

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចបានបញ្ជូនមក កាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print