ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលជំនាញក្រុងប៉ៃ
មិនបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២២និង២០
នាទី កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានករណីក្មេងទំនើងមួយក្រុមដេញវ៉ៃគ្នា តាមផ្លូវ ចាប់ពីចំណុចភូមិបរយ៉ាខាឆ្ពោះ
ទៅផ្លូវជាតិលេខ១០ចាស់ផ្លូវទៅព្រំដែន។
សមត្ថកិច្ចនគរបាលជំនាញក្រុងបាន
បន្តថា÷ក្រោយពីបានទទួលព័ត៌មាន ពី
ពលរដ្ឋកម្លាំងជំនាញក៏បានចុះស្រាវជ្រាវ រហូតដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ កំណត់មុខសញ្ញាក៏បានឃាត់ខ្លួនរួចនាំខ្លួនក្មេងទំនើងចំនួន០៤នាក់នោះ,, ក្នុងករណីក្មេងទំនើងដែលបង្កហិង្សា និងកាន់កាប់អាវុធខុសច្បាប់(កាំបិត) បន្ទាប់មកក៏យកមកសាកសួរនៅអធិការដ្ឋាន.ក្រុងប៉ៃលិន ក្មេងទំនើងទាំងនោះមានឈ្មោះដូចខាងក្រោម៖
ទី១/ឈ្មោះ ហ៊ ផាន់ណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរស្ងួត/សង្កាត់បយ៉ាខា/ ក្រុង/ខេត្តប៉ៃលិន(ជាអ្នកកាន់កាំបិត)។
ទី២/ឈ្មោះ រឿន ចំណាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលល្វា /សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន (អ្នកចូលរួមធ្វើសកម្មភាព)។
ទី៣/ឈ្មោះ ហ៊ុន មករា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបរហ៊ុយជើង/ សង្កាត់បយ៉ាខា ក្រុង/ខេត្តប៉ៃលិន (ជាអ្នកចូលរួមធ្វើសកម្មភាព)។
ទី៤/ឈ្មោះ ញ៉ែម លីហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរបេង/ ឃុំស្ទឹងកាច់/ ស្រុកសាលាក្រៅ /ខេត្តប៉ៃលិន (ជាអ្នកចូលរួមធ្វើសកម្មភាព)។
សមត្ថកិច្ចបានបន្តទៀតថា÷រីឯបក្សពួក មាន់គ្នាចំនួន០៣នាក់ទៀត បានគេចខ្លួនបាត់ ,សមត្ថកិច្ចនគរបាលជំនាញក្រុងប៉ៃ
លិនកំពុងស្រាវជ្រាវបន្តទៀត។
សមត្ថកិច្ចបានបន្តថា÷ករណីរឿងហេតុនេះ÷បានកើតឡើងកាលពីថ្ងៃទី០៣ខែ០៣ឆ្មាំ២០២៥ វេលាម៉ោង២២និង៣០នាទី ,,
ទី១ឈ្មោះ ហ៊ ផាន់ណា,ទី២ឈ្មោះ រឿន ចំណាន,ទី៣ឈ្មោះ ហ៊ុន មករា,ទី៤ឈ្មោះ ញ៉ែម លី ហេង, ទី៥ឈ្មោះសឹង(គេចខ្លួន),ទី៦ឈ្មោះ ណាង(គេចខ្លួន),ទី៧ឈ្មោះ វិត(គេចខ្លួន) ឃត់បានជិះម៉ូតូ០៣គ្រឿង ចេញពីព្រំមកផ្ទះ លុះដល់ចំណុចមុខក្លោងទ្វារវត្តអូរអិល ក៏ឃើញបុគ្គល០២នាក់ផ្សេង ជិះម៉ូតូ០១គ្រឿង ជិះដេញពីក្រោយ រហូតដល់ផ្លូវកៅស៊ូ ភូមិអូរស្ងួត ស្រាប់តែបុគ្គលទាំង២នាក់នោះ ចុះពីលើម៉ូតូដកកាំបិតដងវែងដេញកាប់តែម្តង(តែអត់គ្មានរងរបួសអ្វីទេ) ភ្លាមនោះឈ្មោះ ហ៊ ផាន់ណា និងបក្សពួកបានយកកាំបិតបានមួយដើម ដេញកាប់ទៅលើភាគីម្ខាងទៀតវិញ និងបានគប់ដុំថ្មថែមទៀត(កាប់មិនត្រូវ)ដេញគ្នារហូតដល់ផ្លូវបេតុងផ្លូវទៅព្រំ ក៏ដេញលេងទាន់ គូរកនទាំងសង្ខាងក៏បានគេចខ្លួនរៀងៗខ្លួនទៅ។
មន្ត្រីនគរបាលជំនាញបានឲ្យដឹងទៀតថា ក្រោយពីរឃាត់ខ្លួនរួច សមត្ថកិច្ច ក៏នាំមកសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថាពួកខ្លួន និងបក្សពួកគូរកន ពិតជាបានដេញកាប់គ្នា បង្កហិង្សាទៅវិញទៅមក ពិតប្រាកដមែន។
បន្ទាប់ពីសមត្ថកិច្ចជំនាញសាកសួររួចក៏បាន ដកហូតវត្តុតាងសរុបរួមមាន៖
១/កាំបិតកាចែតដងវែង ចំនួន០២ដើម។
២/ដុំថ្ម ចំនួន០២ដុំ។
ករណីខាងលើនេះ លោកអធិការក្រុងក៏បានស្នើសុំយោបល់លោក ស្នងការ ខេត្តឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ ខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើដើម្បីអនុវត្តនីតិវិធីច្បាប់៕ដោយ÷ស សារ៉េត