លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបាន៦៨អាសនៈ បក្សប្រឆាំង៥៥ = ខុសគ្នា១៣អាសនៈ រឿងអីថាសម្លេងប្រហាក់ប្រហែលគ្នា? អត់ចេះគិតលេខទេអី?
២- បាតុកម្មនៅកូរ៉េខាងត្បូងមានមនុស្សចូលរួម២០០-៣០០នាក់/៧០០០០នាក់ = ស្មើនឹង៤-៥% នៃពលករខ្មែរនៅកូរ៉េម៉េចថាច្រើន?
៣- អំពើប្រល័យពូជសាសន៍ពិតជាកើតមាននៅកម្ពុជាក្រោមរបបកម្ពុជាប្រជាធិបតេយ្យ = ការធ្វើច្បាប់ចុងក្រោយនេះគឺដើម្បីប្រឆាំងអ្នកមិនទទួលស្គាល់ថាមានអំពើឧក្រឹដ្ឋកម្មនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមទេតើ?
៤- អំពើឧក្រឹដ្ឋកម្មនៅកម្ពុជាចន្លោះ១៩៧៥-១៩៧៨ពិតជាមានមែន = គឺជាសច្ចៈធម៌ប្រវត្តិសាស្ត្រមិនអាចលុបបំបាត់បាន។
៥- រាជរដ្ឋាភិបាលកម្ពុជាកើតចេញពីឆន្ទៈប្រជាជនកម្ពុជា = រាជរដ្ឋាភិបាលដឹកនាំប្រទេសតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលត្រូវបានគាំទ្រពីប្រជាជនកម្ពុជាទូទាំងប្រទេស មិនធ្វើតាមការទាមទាររបស់ក្រុមជនណាក្រៅពីនេះទេ។
៦- សកម្មជនដែលធ្វើសកម្មភាពបម្រើនយោបាយជ្រុលនិយមរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី នឹងត្រូវទទួលវិធានការណ៍ផ្លូវច្បាប់ = ទោះនៅក្នុងប្រទេសប្ញក្រៅប្រទេសក៏ដោយ។
៧- សម្លេងទាមទាររបស់ក្រុមបាតុករខ្មែរនៅកូរ៉េខាងត្បូងមិនអាចចាត់ទុកជាសំណូមពររបស់ពលរដ្ឋខ្មែរដែលត្រូវឲ្យរាជរដ្ឋាភិបាលកម្ពុជាយកមកដោះស្រាយតាមមាត្រា៣៥នៃរដ្ឋធម្មនុញ្ញទេ = ព្រោះជាសម្លេងប្រកបដោយនិន្នាកានយោបាយ។
៨- ការគោរពសិទ្ធិមនុស្សនៅកម្ពុជាល្អជាងនៅសហរដ្ឋអាមេរិក = ដោយសារកម្ពុជាមិនមានការបញ្ឈប់ការងារមន្ត្រីមុខងារសាធារណៈដូចនៅសហរដ្ឋអាមេរិកទេ។
៩- នៅពេលលោកត្រាំថ្លែងការណ៍នៅក្នុងរដ្ឋសភា សមាជិកសភាមកពីបក្សប្រជាធិបតេយ្យដែលចង់ច្រងេងច្រង៉ាង = ត្រូវគេបណ្តេញចេញពីក្នុងអង្គប្រជុំ?
១០- ការជួយប្រទេសអ៊ុយក្រែនមិនមែនមនុស្សធម៌ទេទោះបីជាការប្រកួតប្រជែងមនោគមន៍វិជ្ជាក៏ដោយ = រាល់ការផ្តល់ជំនួយសុទ្ធតែជាបំណុលដែលត្រូវសង៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print