កោងកាងចំនួន ១០០០ដើម ត្រូវ បានដាំក្នុងឱកាសអបអរទិវាអន្តរជាតិនារី ៨មីនា ១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» បានឆ្លុះបញ្ចាំងពីតួនាទីរបស់នារីកម្ពុជា

ចែករំលែក៖

ខេត្ត កែប ៖ ដើម្បីបង្ហាញពីសាមគ្គីភាព និងគុណតម្លៃស្រ្តីក្នុងបុព្វហេតុបរិស្ថាន និងសង្គម ដែលរឹងមាំ និងមានភាពធន់បៀបដូចដើមកោងកាង សាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមគ្នាដាំកោងកាង អបអរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤។

ការពង្រីកភាពបៃតង តាមរយៈការដាំដើមកោងកាង គឺជាសក្ខីភាពដែលបង្ហាញពីសាមគ្គីភាព និងគុណតម្លៃរបស់ស្រ្តី ក្នុងកិច្ចគាំពារបរិស្ថាន ការការពារ និិងអភិរក្សធនធានធម្មជាតិ និងការអអិវឌ្ឍប្រកបដោយចីរភាពនាឱកាសទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នេះជាការថ្លែងឡើងរបស់លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន នៅក្នុងពិធីដាំកោងកាងចំនួន ១០០០ដើម នៅសហគមន៍នេសាទកែប ដែលស្ថិតនៅសង្កាត់កែប ក្រុងកែប ខេត្តកែប។ លោកស្រី បានបន្ថែមទៀតថា ការដែលក្រសួងបរិស្ថានជ្រើសយកកោងការដាំ នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៥នេះ ក៏ព្រោះថា កោងកាងមានឫសជ្រោងច្រាង ប្រៀបដូចជាក្រុមស្រ្តីដែលតែងតែជួយគ្នា ជ្រោមជ្រែងគ្នា តែមិនជែងគ្នា រួមគ្នាការពារឧត្តមប្រយោជន៍ស្រ្តី និងក្មេងស្រីឈានឆ្ពោះទៅមុខ ដើម្បីជាចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យស្របនឹងពាក្យថា ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

ស្របនឹងការថ្លែងឡើងនេះ លោកស្រីគឹម ចាន់នី អភិបាលរងនៃគណៈអភិបាលខេត្តកែប ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកែប បានរៀបចំដាំកោងកាងចំនួន ៨លើក ដែលមានចំនួនសរុបប្រមាណជាង ៣ម៉ឺនដើម ហើយក៏សូមថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ដែលបានជ្រើសរើសយកខេត្តកែបជាទីតាំងដាំកោងកាង ពីព្រោះថា កោងកាង គឺជារុក្ខជាតិដែលមានអត្ថប្រយោជន៍ច្រើនដូចជា ការពារឆ្នេរ ជម្រកសម្រាប់សត្វ រក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី និងនិយាយជារួម ដើមកោងកាងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងបរិស្ថាន និងគាំទ្រដល់ជីវភាពប្រជាសហគមន៍នៅតាមតំបន់ឆ្នេរជាប់មាត់សមុទ្រ។

...

សូមជម្រាបជូនថា ពិធីដាំកោងកាងចំនួន ១០០០ដើម ក្នុងឱកាសអបអរទិវាអន្តរជាតិនារី ៨មីនា ១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» បានឆ្លុះបញ្ចាំងពីតួនាទីរបស់នារីកម្ពុជាដែលមិនអាចខ្វះបានក្នុងបុព្វហេតុបរិស្ថាន និងសង្គម ក្រោមគំនិតផ្តួចផ្តើមរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថានដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចមហាបវវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print