រស់ក្នុងសង្គមនិងគេដែរ​ ម្ដេច​ក៏ហួសហេតុខ្លាំងម្ល៉េះ! បុរស​ពីរ​នាក់​ យក​ទុយយោ​ទឹក និង​បំពង​ពន្លត់​អគ្គីភ័យ​ បាញ់ផ្សែង​ និងទឹកដាក់​អាជីវករលក់ដូរ​ក្បែរផ្អើលអាជ្ញាធរខណ្ឌកំបូល​ ចុះទៅអន្តរគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​វីដេអូឃ្លឹនមួយបានបង្ហោះនៅលើបណ្ដញសង្គមហ្វេសប៊ុក​បង្កការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​ខណ្ឌកំបូល​ ចុះទៅអន្តរគមន៍ភ្លាមៗ​ ខណៈបុរស​ពីរ​នាក់​ បានធ្វើទង្វើមិន​សមរម្យ​យក​ទុយយោ​ទឹក និង​បំពង​ពន្លត់​អគ្គីភ័យ​ បាញ់ផ្សែង​ និងទឹកដាក់​អាជីវករលក់ដូរ​ក្បែរបង្កការផ្អើលតែម្តង។

បើតាមប្រភពព័ត៍មានពីក្រុមការងារនៃរដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក ទ្រី ណារ៉េត អភិបាលរង​ខណ្ឌ​កំបូល​ បានឱ្យដឹងថា​ ជាក់ស្ដែង​កម្លាំង​ជំនាញ​ បានចុះពិនិត្យរកឃើញថា៖​ ម្ចាស់ទីតាំងឈ្មោះ ប៊ុន វ៉ាន់សៃ ភេទប្រុស អាយុ ៤៨ឆ្នាំ និងឈ្មោះ កែវ សាវុធ ភេទប្រុស អាយុ ៤៥ឆ្នាំ បានទាស់ពាក្យសម្ដីគ្នា និងឈ្លោះប្រកែកជាមួយអាជីវករឈ្មោះ ហួត ដាវី ដែលលក់ដូរនៅទល់មុខនោះ បង្ករឲ្យមានការបាញ់ទឹក និងបាញ់ផ្សែងពន្លត់អគ្គីភ័យ ទៅលើអាជីវករឈ្មោះ ហួត ដាវី  ។

ជាមួយគ្នានោះ​ ក្រុមការងារបានធ្វើកំណត់ហេតុ និងធ្វើការណែនាំដូចខាងក្រោម៖​
-ម្ចាស់ទីតាំងឈ្មោះ ប៊ុន វ៉ាន់សៃ និងឈ្មោះ កែវ សាវុធ ត្រូវបញ្ឈប់ការបាញ់ទឹក និងផ្សែងពន្លត់អគ្គីភ័យ ឬធ្វើអ្វីមួយដែលបង្កឲ្យប៉ះពាល់ដល់កតិ្តយស និងសេចក្ដីថ្លៃថ្នូដល់អាជីវករលក់ដូរនៅទល់មុខផ្នែកខាងជើងផ្លូវបន្តទៀតឡើយ និងបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់សុខមាភាពរបស់គាត់ផងដែរ។

...

-ក្នុងករណីមិនព្រមអនុវត្តតាមការណែនាំរបស់ក្រុមការងារនោះទេ រដ្ឋបាលខណ្ឌនឹងចាត់វិធានរដ្ឋបាល និងនីតិវិធីច្បាប់៕ដោយ​៖លីហ្សា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print