ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធីស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកម្លាំងចម្រុះចុះជួយអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គីភ័យចុះបាញ់ពន្លត់ករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងកំពង់ចាម រងការខូចខាតអស់ចំនួន ១៧ខ្នង ។
ករណីអគ្គីភ័យគ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងកំពង់ចាម អស់ចំនួន ១៧ខ្នងនេះ បានកេីតឡេីងនៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១១ និង៤៥នាទី ស្ថិតនៅចំណុចភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្នុងហេតុការណ៍នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានដឹកនាំបញ្ជាកម្លាំងចម្រុះចុះជួយអន្តរាគមន៍ ភ្លាមៗដល់កន្លែងកើតហេតុ រហូតអគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ០៤ និង១០នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥នេះ ។
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធីស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់ឡានពន្លត់អគ្គីភ័យ ១០ គ្រឿង គឺរថយន្តពន្លត់អគ្គីភ័យខេត្ត ០៣គ្រឿង,ស្រុកព្រៃឈរ ០១គ្រឿង,ស្រុកកងមាស ០១គ្រឿង,ស្រុកជើងព្រៃ ០១គ្រឿង, ស្រុកស្ទឹងត្រង់ ០១គ្រឿង ,កំពង់សៀម ០១គ្រឿង,ចំការលើ០១គ្រឿង និងរថយន្ត អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ០១គ្រឿង។
ក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់ទឹក ជួយពន្លត់អស់ចំនួន ៥៣ រថយន្ត។ ចំពោះករណីនេះបណ្ដាលឱ្យខូចខាតឆេះផ្ទះអស់ចំនួន ១៧ខ្នង រួមមានដូចខាងក្រោម៖
1/ម្ចាស់ផ្ទះឈ្មោះ លាង ខេង ភេទប្រុស
2/ឈ្មោះ ជិន វណ្ណា ភេទប្រុស
3/ឈ្មោះ ខៀវ ណេង ភេទប្រុស
4/ឈ្មោះ ញ៉េប យ៉យ ភេទប្រុស
5/ឈ្មោះ ឆាំង ឡុង ភេទប្រុស *(២ខ្នងផ្ទះ)*
6/ឈ្មោះ ម៉ៃ គឹមសុន ភេទប្រុស
7/ឈ្មោះ ខេង ថុង ភេទប្រុស
8/ឈ្មោះ ហេង ណារី ភេទស្រី
9/ ឈ្មោះ តាំង សៀកហេង ភេទប្រុស
10/ ឈ្មោះ លឹម ប៉ោហ័ង ភេទប្រុស
11/ ឈ្មោះ អ៊ាម ង៉ ភេទស្រី
12/ឈ្មោះ លន់ នី ភេទ
13/ឈ្មោះ ឡឹក សារី ភេទប្រុស
14/ឈ្មោះ លឹម ហ៊ួត ភេទប្រុស
15/ឈ្មោះ អ៊ាង ធារី ភេទស្រី
16/ឈ្មោះ ឈ្មោះ លី អាងជួង ភេទស្រី។
ដោយឡែកមូលហេតុ (កំពុងស្រាវជ្រាវ)។ ករណីនេះមិនបណ្ដាលឲ្យមិនបណ្ដាលអោយរបួសដល់មនុស្សសត្វនោះឡើយ ៕ដោយ៖វណ្ណៈ