បទវិភាគ៖ ប្រទេសចិននឹងផ្តល់ភាពនឹងនរដល់សកលលោកតាមរយៈភាពប្រាកប្រជារបស់ខ្លួន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖  នៅ ថ្ងៃទី ៧ ខែ មីនា ក្នុង សន្និសីទសារព័ត៌មានរបស់ រដ្ឋមន្ត្រី ការ បរទេស ដែល បើក ធ្វើ ក្នុង អំឡុង ពេល មហាសន្និបាតប្រចាំ ឆ្នាំ នៃ សភាតំណាងប្រជាជន ទូទាំង ប្រទេស ចិន លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្ស កុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បាន ធ្វើ ការ អធិប្បាយ យ៉ាង ស្មោះសនិង ស៊ីជម្រៅ អំពី បញ្ហា ចំណុចក្តៅ ចំនួនជាង ២០ ដែល ពាក់ព័ន្ធ ដល់ គ្រប់វិស័យ ដូច ជា ទំនាក់ទំនង រវាង ប្រទេស ធំ បញ្ហា ចំណុច ក្តៅ ក្នុង តំបន់ និង អភិបាល កិច្ច សកល ជាដើម ។ អ្នក វិភាគ បាន វាយ តម្លៃ ដោយ ប្រើ ការ បង្ហាញ ឥរិយាបថ ក្នុ ងសន្និសីទលើក នេះថា ក្នុង ពិភពលោក ដែល មាន ភាព រង្គោះរង្គើ និង ពោពេញ ទៅដោយ ភាពមិនប្រាកដប្រាជា ប្រទេស ចិន ជា កម្លាំង ឋិតថេរ ដ៏ កម្រ ដែល អាច ធ្វើ ឱ្យ ពិភព លោក ស្ងប់ចិត្ត។

    គេហទំព័រ «CCFR China state-controlled media » ហេតុ អ្វីបាន ជា ប្រទេស ចិន អាច ទទួល បាន ទំនុក ចិត្ត ពីពិភពលោក ? តើ កម្លាំងដ៏ ឋិតថេរនេះ មានភាពឋិតថេរនៅ ត្រង់ណា ?

        “យើង មិនដែល បង្ករឿង ឡើយ ហើយ ក៏ មិន ខ្លាចការ បង្ករឿង ដែរ ” កម្លាំងដ៏ ឋិតថេរនេះ គឺ នៅ ត្រង់ ការ គាំពារ សិទ្ធិ និង ផល ប្រយោជន៍ របស់ប្រទេសជាតិយ៉ាង មុ តមាំ ។ ក្នុង សន្និសីទសារ ព័ត៌មាន ទាក់ទិននឹងបញ្ហា អាមេរិកដំឡើង ពន្ធគយ ជុំ ថ្មីមកលើ ប្រទេស ចិន រដ្ឋមន្ត្រីការ បរទេស ចិន បាន ចោទសួរ ៥សំណួរ ជាប់ៗគ្នា ហើយ និយាយ ត្រង់ៗថា អាមេរិក បាន ធ្លាក់ក្នុង “អន្ទាក់ ពន្ធគយ”ដែល បង្កើត ដោយ ខ្លួន ឯង ។ ខណៈពេល ឆ្លើយតប នឹង ការ គាបសង្កត់ ដោយ គ្មាន ហេតុផល លើ វិស័យ បច្ចេកវិទ្យា ប្រទេស ចិន បាន យក “រឿង យុទ្ធសិល្ប៍ ទេវបុត្រ ណាចា”ដើម្បី ពិពណ៌នា អំពីឆន្ទៈវាយ ទម្លុះ ការ បិទខ្ទប់ ។ ប្រឈម នឹង ការបំពាន គោលការណ៍ ចិន តែ មួយ ប្រទេស ចិន បញ្ជាក់យ៉ាង ជាក់ លាក់ ថា “ប្រទេស ចិន ប្រាកដ ជា នឹង សម្រេច បាន នូវ ការ បង្រួប បង្រួម ជាតិ ជាក់ ជា មិន ខាន” ។ល។ អាកប្បកិរិយា យ៉ាង ស្មោះត្រង់ បាន បញ្ចេញសញ្ញា យ៉ាង ច្បាស់លាស់ថា ទោះ ជា ដាក់ សម្ពាធ ខ្លាំងប៉ុនណា គំរាម កំហែង និងឆបោកយ៉ាង ណាក៏ដោយ ក៏មិន អាច រារាំង ជំហាន ឆ្ពោះទៅមុខ របស់ ប្រទេស ចិនបានឡើយ ។

        គេហទំព័រ «CCFR China state-controlled media » ការ អភិវឌ្ឍ ជា កូន សោមេ សម្រាប់ ដោះ ស្រាយ បញ្ហា ទាំង អស់ “ កម្លាំងដ៏ ឋិតថេរ” របស់ ប្រទេស ចិន ក៏បាន ដើរតួនាទីដូច គ្នាផងដែរ ។ នៅឆ្នាំ ២០២៤ សេដ្ឋកិច្ច ចិន សម្រេច បាននូវ កំណើន ៥ភាគរយ អត្រា រួម ចំណែក ដល់ កំណើន សេដ្ឋកិច្ច សកល បាន រក្សា នៅ ប្រហែល ៣០ភាគ រយ ។ លើ វិស័យ បញ្ញា សិប្បនិម្មិត ដែលកំពុងមាន ភាព សន្ទុះ យ៉ាង ខ្លាំង នាពេល បច្ចុប្បន្ន នេះ ប្រទេសចិន បាន លើក ឡើងនូវ «គំនិតផ្តួចផ្តើម ស្តីពីអភិបាល កិច្ច សកល លើ វិស័យ បញ្ញា សិប្បនិម្មិត » ក្នុ ងន័យ ជៀសវាង កុំ ឱ្យ ការ ច្នៃ ប្រឌិត ថ្មីខាង បច្ចេកវិទ្យា ក្លាយ ទៅជា “ល្បែង របស់ប្រទេស ជឿនលឿន និង អ្នក មាន ” ។ ប្រឈម នឹង ការ ងើបឡើង វិញនៃ ការ ពារនិយម ប្រទេសចិន បានប្រកាន់ខ្ជាប់ ការ បើក ទូលាយ ធ្វើ ឱ្យ “ការ ធ្វើ ទេសចរណ៍ នៅចិន ” ក្លាយ ជា ភាពទាន់ សម័យ លើ ឆាកអន្តរជាតិ ។

        គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន នេះ ឯកតោ ភាគី និយម បាន ងើប ឡើង វិញ អំណាច ផ្តាច់ ការខាង នយោបាយ កាន់ តែខ្លាំង ឡើង ៗ កិត្យានុភាពរបស់ អង្គការ សហប្រជាជាតិ រង ការ ចោទជា មន្ទិល សង្ស័យ និង ការ សាកល្បង ។ ក្នុ ងពេលវេលា ដ៏គន្លឹះ ប្រទេសចិន បាន បង្ហាញអាកប្បកិរិយា យ៉ាង ច្បាស់ លាស់ជា ថ្មីម្តងទៀតថា នឹង ឈរ នៅម្ខាង សច្ចធម៌អន្តរជាតិ យ៉ាង មុតមាំ ប្រឆាំង អំណាចផ្តាច់ការ និង អនុត្តរភាព យ៉ាងដាច់ខាត គាំពារ យ៉ាង មុតមាំ នូ វ តួនាទីជា ស្នូល របស់ អង្គការ សហប្រជាជាតិ ធ្វើ ជា សសរទ្រទ្រង់នៃប្រព័ន្ធពហុភាគី ក៏ ដូចជា ធ្វើ ជា អ្នក បញ្ចេញ សំឡេង ដ៏យុត្តិធម៌ របស់ ប្រទេសសកលខាងត្បូង ។

        គេហទំព័រ «CCFR China state-controlled media » បើ និយាយចំពោះចិន និង ពិភពលោក ឆ្នាំ ២០២៥ជា ឆ្នាំ មិន ធម្មតា ។ ក្នុង ពិភពលោក ដែល មាន ភាពរង្គោះរង្គើ ភាពប្រាកដប្រជាធំបំផុត គឺ ភាព មិន ប្រាកដ ប្រជា ។ ប្រទេស ចិន នឹងទប់ ទល់ “កម្លាំង អថេរ ”ក្នុង ពិភពលោកដែល មានភាព ច្របូល ច្របល់តាម រយៈ កម្លាំងដ៏ ឋិតថេរ”នៃ ការ អភិវឌ្ឍ ដោយ សន្តិភាព ធ្វើ ឱ្យ អនាគត ក្លាយទៅជា អនាគត របស់ មនុស្ស គ្រប់ គ្នា ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print