ករណីស្រ្តីម្ចាស់ផ្ទះចាក់សោរទ្វាររបងផ្ទះមិនឲ្យក្រុមកីឡាករចេញពីផ្ទះដោយខឹងប្តីជាគ្រូប្រដាល់ចេញបាត់ពីផ្ទះ០៤ថ្ងៃមិនវិលមកផ្ទះវិញ (មាន​វីដេអូ​)

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ ករណីស្រ្តីម្ចាស់ផ្ទះចាក់សោរទ្វាររបងផ្ទះមិនឲ្យក្រុមកីឡាករចេញពីផ្ទះដោយខឹងប្តីជាគ្រូប្រដាល់ចេញបាត់ពីផ្ទះ០៤ថ្ងៃមិនវិលមកផ្ទះវិញនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៧ និង ០០នាទីនៅចំណុចផ្ទះលេខ២៦៩ ផ្លូវបេតុង ក្រុមទី៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ- ម្ចាស់ផ្ទះឈ្មោះ ឋិន វណ្ណា ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរអាជីវករ មានទីលំនៅកន្លែងកើតហេតុ។

នៅថ្ងៃកើតហេតុខាងលើ ឈ្មោះ ឋិន វណ្ណា មានជម្លោះជាមួយនឹងស្វាមីឈ្មោះ ឆេន ឆាយ អាយុ ៤៧ឆ្នាំ (ជាគ្រូបង្វឹកប្រដាល់) ខឹងទូរស័ព្ទទាក់ទងមិនបាន មិនមកផ្ទះរយៈពេល ៤ថ្ងៃមកហើយ ដោយមានចិត្តខឹងប្តីស្រ្តីឈ្មោះ ឋិន វណ្ណា បានចាក់សោររបងផ្ទះ មិនអោយកូនសិស្សប្រដាល់ចំនួន ១១នាក់ ដែលគាត់ជាអ្នកផ្គត់ផ្តង់ និងស្នាក់នៅជាមួយគាត់ មិនឲ្យចេញទៅប្រកួតប្រដាល់ ក្រោយពីទទួលបានពត៌មានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ។ ពេលនោះឈ្មោះ ឋិន វណ្ណា បានប្រើពាក្យសម្តីមិនសមរម្យមកលើសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកសារព័ត៌មាន ក្រោយមកនៅវេលាម៉ោង ០៩ និង ៣០នាទី ថ្ងៃខែឆ្នាំដដែល ដោយដឹងខ្លួនប្រព្រឹត្តិខុស ក៏បានចាក់សោររបងឲ្យកូនសិស្សប្រដាល់ចេញទៅប្រកួតវិញ 

ប្រភពដដែលបន្តថា​ លុះដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ៣០នាទី ឈ្មោះ ឋិន វណ្ណា បានចូលខ្លួនមកសារភាពកំហុសនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ធ្វើការសូមទោសជាសាធារណៈនូវកំហុសឆ្គងដែលខ្លួនបានប្រព្រឹត្តនិងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចឈប់ប្រព្រឹត្តសកម្មភាពទាំងនេះតទៅទៀត បច្ចុប្បន្នកីឡាប្រដាល់ទៅប្រកួតខេត្តបាត់ដំបង៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print