ត្រឹម​មួយរំពេចក្នុងរដូវផ្ការីក ៖ កុលាបក្នុងជំនោរសមុទ្រ

ចែករំលែក៖

     អន្តរជាតិ​៖​ ស្រែអំបិលដែលជ្រាបទឹកសមុទ្រ តើអាចដុះចេញផ្កាកុលាបដោយរបៀបណា?  កែច្នៃគុណភាពដី បង្កើតអាជីវកម្ម បណ្តុះបណ្តាលធនធានមនុស្ស ។ បើយើងបញ្ចូលពាក្យថា “កុលាប” នៅលើវេទិកាលក់អនឡាញ  វានឹងប្រាប់ថា ជាតែផ្កាកុលាប សាប៊ូកុលាប នំកុលាប។ ផ្កាកុលាបដែលរីកស្គុះស្គាយក្នុងជំនោរសមុទ្រនៅតំបន់ភាគខាងត្បូងរបស់ប្រទេសចិន គឺជាបុប្ផាបង្កើតទ្រព្យរបស់ស្រ្តីដែលរស់នៅទីនោះ។

         «ការកសាងប្រទេស ការស្តារប្រជាជាតិ ស្ត្រីជាកម្លាំងចលករដ៏សំខាន់។» នៅរដូវផ្ការីកឆ្នាំនេះ ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ពេលចូលរួមកិច្ចប្រជុំពិភាក្សាការងារនិងសំណេះសំណាលជាមួយប្រតិភូនៃមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិន លោក Xi Jinping មេដឹកនាំកំពូលចិននិយាយថា ធនធានមនុស្សបន្ដពីមួយជំនាន់ទៅមួយជំនាន់ មនុស្សគ្រប់រូបអាចបញ្ចេញសមត្ថភាពរៀងៗខ្លួន  រាល់សមត្ថភាពត្រូវប្រើប្រាស់យ៉ាងពេញលេញ នោះ ការអភិវឌ្ឍន៍ជាតិកាន់តែរស់រវើក។ 

      លោក Xi Jinping  ធ្លាប់លើកឡើងពីរឿងអតីតកាលដែលលោកអមដំណើរជាមួយឪពុកទៅឈ្វេងយល់ពីស្ថានភាពកសាងកសិដ្ឋាននៅខេត្តហៃណាន  កាលនោះឆ្នាំ១៩៧៩ ហៃណានជាកោះក្រីក្រនិងបិទជិត  ស្ថាបនិកបានពុះពារគ្រប់ឧបសគ្គខិតខំកសាងតំបន់ព្រៃភ្នំឱ្យក្លាយជាទីប្រជុំជន បានធ្វើឱ្យលោកចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។

      សព្វថ្ងៃនេះ កសិកម្មចិញ្ចឹមសត្វនិងដាំដុះ ទេសចរនៅជនបទ ពាណិជ្ជកម្មអេឡិកត្រូនិក អាជីវកម្មប្រភេទថ្មីបញ្ចេញនូវកម្លាំងរស់រវើកកាន់តែខ្លាំង  ស្ត្រីក្នុងប្រទេសចិនបានដើរតួនាទីយ៉ាងច្រើនក្នុងវិស័យទាំងនេះ ទន្ទឹមនឹងនេះ កសិដ្ឋានលក្ខណៈគ្រួសារមួយចំនួនធំរបស់ចិនត្រូវបានគ្រប់គ្រងដោយពួកគេ។ ចំណេះដឹងគួរឱ្យចាប់អារម្មណ៍មួយ៖  “កសិដ្ឋានលក្ខណៈគ្រួសារ” បង្ហាញជាលើកដំបូងក្នុងលិខិតលេខមួយនៃមជ្ឈិមចិនហើយចាប់ផ្តើមកសាង គឺចាប់ផ្តើមពីរដូវផ្ការីកដំបូងក្នុងឆ្នាំ២០១៣ ដែលបើកយុគសម័យថ្មីរបស់ប្រទេសចិន។ សព្វថ្ងៃនេះ អាយុប៉ានប្រមាណជាមធ្យមរបស់ស្ត្រីចិនម្នាក់ៗលើសពី ៨០ ឆ្នាំ ខណៈចំនួនស្ត្រីដែលបម្រើការងារនៅវិស័យសិក្សាស្រាវជ្រាវបច្ចេកវិទ្យារបស់ប្រទេសចិនបានលើសពី៤០ លាននាក់។

      ខេត្ត ហៃណាន នាខែមីនា មេឃស្រឡះអាកាសធាតុល្អ បុប្ផាចោលក្លិនក្រអូបសាយ  ភ្ញៀវទេសចរដើរលេងកម្សាន្តយ៉ាងកុះករ។ នៅភូមិ បូហូវ ក្រុង សានយ៉ា  កុលាបក្នុងជំនោរសមុទ្រ អាចទាក់ទាញភ្ញៀវទេសចរលើសពី១លាននាក់ក្នុងមួយឆ្នាំ ដែលជួយបង្កើតប្រាក់ចំណូលចំនួន ១៧០ លានយាន់ប្រាក់ចិនចូលក្នុងកាបូបលុយរបស់ប្រជាជននៅទីនោះ។

      ស្រី្តបានចូលទៅក្នុងគ្រប់មជ្ឈដ្ឋាននិងគ្រប់វិស័យ  ។ សម្រាប់ជីវិត   ភាពឧស្សាហ៍ព្យាយាមបង្កើតនូវសុខសុភមង្គល៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print