អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ អំពាវនាវដល់នគរបាលចរាចរណ៍តាមដងផ្លូវមានវិធានការឃាត់ទុករថយន្តដែលមានភិនភាគ(ដូចរូប)ផ្ទៀងផ្ទាត់ឯកសារ និងមានវិធានការតាមច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​ថា​ សូមជម្រាបជូនសាធារណជន និងបណ្តាញព័ត៌មាននានាមេត្តាជ្រាបថា កាលពីថ្ងៃទី៧​ ខែមីនា ឆ្នាំ២០២៥ មានការផ្សព្វផ្សាយ និងចែករំលែកតៗគ្នា ករណីរថយន្តសាំយ៉ុងមួយគ្រឿង​ ពាក់ផ្លាកលេខ ខេត្តកណ្តាល 2A-4432 កែច្នៃខុសលក្ខណៈបច្ចេកទេសធ្ងន់ធ្ងរ ដោយប្តូរពណ៌ កែកង់ក្រោយ ដាក់ទ្រុងដ៏វែង ដឹកអីវ៉ាន់សំពីងសំពោង រហូតមានបញ្ហាលើដងផ្លូវ ឈានដល់មានការវែកញែក និងបាញ់ឆ្ពោះមកលើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)ដែលជាសេវារដ្ឋ ស្ថិតក្រោមការគ្រប់គ្រងក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកអ្នកនាំពាក្យរូបនេះ​ បានបន្តថា​ ករណីនេះ សូមជម្រាបជូនថា យោងតាមការផ្ទៀងផ្ទាត់ទិន្នន័យឆៀក រថយន្តខាងលើបានចូលឆៀកចុងក្រោយនៅមណ្ឌលឆៀកខេត្តកំពង់ស្ពឺ(ដូចមានរូបភាពភ្ជាប់ជាមួយ)នៅថ្ងៃទី ២២/០៦/២០២២ និងហួសសុពលភាពឆៀកតាំងពីថ្ងៃទី២២/០៦/២០២៣មកម្លេះ។

នៅឆ្នាំបន្តបន្ទាប់​ ​ម្ចាស់រថយន្ត មិនដែលយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀតឡើយមកទល់ពេលនេះ(ឆៀក១ឆ្នាំម្តង)។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ សូមអំពាវនាវដល់នគរបាលចរាចរណ៍ផ្លូវគោកតាមដងផ្លូវមានវិធានការដោយចាប់ឃាត់ទុក រថយន្តដែលមានភិនភាគ(ដូចរូប)ផ្ទៀងផ្ទាត់ឯកសារ និងមានវិធានការតាមច្បាប់ ព្រោះរថយន្តនេះ ជាប្រភេទរថយន្តដឹកអ្នកដំណើរធុនតូច មិនមែនជាប្រភេទរថយន្តដឹកទំនិញឡើយ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print