សន្និសីទសារព័ត៌មានស្តីពី ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ចែករំលែក៖

ខេត្តសៀមរាប ៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។

សន្និសីទសារព័ត៌មាននេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ៖ «អង្គរសង្ក្រាន្ត» ត្រៀមតុបតែងខ្លួនហើយ ចុះបងប្អូនកក់ឡាន កក់កន្លែងស្នាក់ ឬនៅ?

នៅខេត្តសៀមរាប គេឃើញក្រុមការងាររៀបចំកន្លែងកម្សាន្ត ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ចាប់ផ្ដើមរៀបចំហើយ នៅថ្ងៃទី០៩ ខែមីនានេះ។ អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំធំជាងឆ្នាំមុនៗ រួមនឹងកម្មវិធីពិសេសមិនធ្លាប់មានពីមុនមក។ ដូចឆ្នាំមុនៗដែរ អង្គរសង្ក្រាន្ត រៀបចំឡើងចំថ្ងៃចូលឆ្នាំថ្មី។ ចូលឆ្នាំថ្មី២០២៥នេះ នឹងត្រូវថ្ងៃ១៤ ១៥ និង១៦ ខែមេសា។ ប្រិយមិត្តណាខ្លះមកចូលរួមអង្គរសង្ក្រាន្តឆ្នាំទី១២នេះ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print