អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “ប្រទេស ចិន និង ពិភពលោកជួយគ្នា ទៅវិញទៅមក និង ទទួល សមិទ្ធផល ជា មួយ គ្នា ! ” ក្នុ ងសន្និសីទ សារព័ត៌មាន របស់ មហាសន្និបាត ទាំង ពីរ របស់ចិន ក្រោម ប្រធាន បទការ ទូត លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន បានពិពណ៌នា ពី កំណត់ ទំនាក់ទំនង រវាង ចិន និង ពិភពលោក ដូច ពោលខាង លើ ។ ក្នុ ងសហគមន៍អន្តរជាតិ ដែល មានភាព បម្រែបម្រួល និង ភាពរង្គោះរង្គើ ភាពប្រាកប្រជា របស់ប្រទេស ចិន បាន និង កំពុងបំពេញបន្ថែម ស្ថិរភាព ដល់ ពិភពលោកដែល ប្រកប ដោយ ភាពមិន ប្រាកដប្រជា ។ លទ្ធផល នៃការស្ទង់ មតិ របស់ បណ្តាញCGTN នៃ អគ្គស្ថានីយ វិទ្យុ និង ទូរទស្សន៍ មជ្ឈិម ចិន ដែល បាន យក បទសម្ភាសន៍ ចំពោះ មនុស្ស ៣២២៦៦នាក់ នៃ ប្រទេស ចំនួន ៤៤នៅលើ ពិភពលោក ទាំង មូល បាន បង្ហាញថា អ្នក ដែល ផ្តល់ បទសម្ភាសន៍ បាន កោតសរសើរ ជា ទូទៅចំពោះ គំនិត និង ប្រតិបតិ្តការ ការ ទូត ដែលមានលក្ខណៈពិសេសចិន ហើយ រំពឹង ទុក ប្រទេស ចិន អាច ដើរ តួនាទី កាន់ តែធំ ក្នុ ងអភិបាល កិច្ច សកល និង ការ បង្កើត របៀបរៀបរយ អន្តរជាតិ ដែល មានភាពកាន់តែ យុត្តិធម៌និង សមហេតុផល ។
គេហទំព័រ «CCFR China state-controlled media » ក្នុ ងការស្ទង់ មតិ របស់ បណ្តាញCGTN អំពី “ចំណាប់អារម្មណ៍ល្អចំពោះចិន ”ដែល បាន រៀបចំធ្វើ ពីរឆ្នាំ ជាប់ៗ គ្នា អ្នក ដែល ផ្តល់ បទសម្ភាសន៍មាន ចំណាប់អារម្មណ៍ល្អកាន់តែ ច្រើន ឡើង ៗ ចំពោះរូបភាព របស់ប្រទេស ចិន ។ ក្នុង នោះ អ្នក ដែល ផ្តល់ បទសម្ភាសន៍ចំនួន ៨៩ភាគរយ សម្គាល់ ឃើញថា ចិន ជា ប្រទេស ទទួល បាន ភាពជោគជ័យ អត្រានេះបាន កើន ឡើង ៤,៨ភាគរយ ។ អ្នក ដែលផ្តល់ បទសម្ភាសន៍ចំនួន ៧៧,៨ភាគរយ សម្គាល់ ឃើញថា ចិន ជា ប្រទេសដែល គួរ ឱ្យ គោរព អត្រានេះបាន កើន ឡើង ១,៣ភាគរយ ។ អ្នក ដែល ផ្តល់ បទសម្ភាសន៍ចំនួន ៨៧,២ភាគរយ សម្គាល់ ឃើញថា ឥទ្ធិពល របស់ ចិន លើ ផ្ទៃអន្តរជាតិ បាន លើក កម្ពស់យ៉ាង ច្បាស់លាស់ អត្រានេះបាន កើន ឡើង ៨,៤ភាគរយ ។ ស្រប នឹង កម្រិត ចំណាប់អារម្មណ៍ល្អ បាន កើន ឡើង ជាបន្តបន្ទាប់ គោលបំណងរបស់ អ្នក ដែលផ្តល់ បទសម្ភាសន៍ ដែល ចង់ ទៅដើរ លេង នៅប្រទេស ចិន ក៏បាន កើន ឡើង ជាបន្តបន្ទាប់ដែរ ។
គេហទំព័រ «CCFR China state-controlled media » អ្នក ដែលផ្តល់ បទសម្ភាសន៍បាន មក ពីប្រទេសអភិវឌ្ឍន៍ ដូច ជា អាមេរិក អង់គ្លេស បារាំង អេស្ប៉ាញ និង អូស្រ្តាលីជា ដើម ព្រមនិង ប្រទេសកំពុងអភិវឌ្ឍន៍ ដូច ជា ប្រេស៊ីល ថៃ អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីបនិង អាហ្វ្រិក ខាង ត្បូង ជា ដើម ៕
ដោយ ៖ សិលា