សម្ដេចធិបតី ហ៊ុន ម៉ាណែត ម្សិលមុិញ បានឆ្លៀតឱកាសចំណាយពេលប្រមាណ ៤ម៉ោង៣០នាទី ធ្វើដំណើរថ្មើរជើង ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិយាយយ៉ាងខ្លីថា ៖ «លឺមួយរយដង មិនស្មើនឹងឃើញផ្ទាល់មួយដងទេ» !

សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍ ទី៨ ខែ មីនា ឆ្នាំ២០២៥ ម្សិលមិញ បានឆ្លៀតឱកាសចំណាយពេលប្រមាណ ៤ម៉ោង៣០នាទី ធ្វើដំណើរថ្មើរជើង ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ។
សម្ដេចធិបតីបញ្ជាក់ថា ៖ ទោះជាហត់បន្តិច ប៉ុន្តែពិតជាមិនខុសបំណងទេ ដោយសារ សម្ដេចបានឃើញ ផ្ទាល់នូវ សម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោម ដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដែលល្អលើសអ្វីដែលសម្ដេច បាន ឃើញ តាម ទូរទស្សន៍ ឬបណ្ដាញផ្សព្វផ្សាយសង្គម។
ក្នុងដំណើរពេលនេះ ក៏មានការចូលរួមពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ , លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ជាម ច័ន្ទសោភ័ណ អភិបាល នៃ គណៈអ ភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាគិតអំពីការជួយ លើកកម្ពស់ វិស័យ ទេសចរណ៍ ធម្មជាតិ នៅ តំបន់ នេះ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
សូមជម្រាបជូនថា ៖ «ទៅមើលសម្រស់ភ្នំខ្នងផ្សារ រដូវភ្លៀងធ្លាក់ បៃតងខ្ចី ស្អាតខ្លាំង ដូចឋានសួួគ៌ក្រោមមេឃ» ! តំបន់ធម្មជាតិខ្នងផ្សារ ពេលនេះស្មៅរុក្ខជាតិតូចធំកំពុងលាស់ត្រួយបៃតងខ្ចី ហាក់ត្រៀមតែងខ្លួន រងចាំទេសចរគ្រប់ទីជិតឆ្ងាយ មកគយគន់សម្រស់របស់ខ្លួន គ្រប់ទិវា។ ខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ខ្នងផ្សារ ជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។

ពេលព្រឹកព្រលឹមទេសចរភាគច្រើនដែលធ្វើដំណើរទៅកាន់តំបន់នេះ តែមិនរំលងឡើយគឺធ្វើដំណើរទៅកាន់ ពយខ្នងផ្សារ ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងខ្មួលខ្មាញ់។ ពេលល្ងាចយើងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ។

ទេសភាពព្រៃព្រឹក្សា សម្បូរដោយសព្វសត្វបក្សាបក្សី បានធ្វើភ្ញៀវទេសចរ ដែលបានឡើងទៅដល់កំពូលភ្នំខ្នងផ្សារហើយ បាត់អស់ទុក្ខកង្វល់ ស្រូបយកនូវបរិយាកាសធម្មជាតិ ពេលឡើងដល់កំពូលភ្នំ។ ខ្យល់បក់ប៉ះរៀងកាយ សម្លឹងមើលទៅឆ្ងាយបន្តិចពពក ហោះកាន់ព្រៃយ៉ាងក្រាស់ ជារស់ជាតិថ្មីមួយ សម្រាប់អ្នកទេសចរដែលបានទៅកំសាន្តបានប្រសិទ្ធមានថា «ឋានសួគ៌ធម្មជាតិ» ដ៏ស្រស់ត្រកាលកណ្ដាលព្រៃភ្នំធម្មជាតិ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print