អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលកន្លងទៅថ្មីៗនេះ លោកត្រាំប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបតិ្ត ដើម្បីកែសម្រួលវិធានការដំឡើងពន្ធគយចំពោះកាណាដានិងម៉ិកស៊ិក ហើយលើកលែងពន្ធគយទៅលើទំនិញនាំចូលដែលសមស្របនឹងលក្ខខណ្ឌអនុគ្រោះនៃកិច្ចព្រមព្រៀងអាមេរិក-ម៉ិកស៊ិក-កាណាដា ។ពីការប្រកាសគោលនយោបាយដំឡើងពន្ធគយចូលជាធរមាននៅថ្ងៃទី៤ខែមីនា ដល់ការលើកលែងពាណិជ្ជករផលិតរថយន្តធំទាំង៣នៅថ្ងៃទី៥ខែមីនា រហូតដល់ការប្រកាសពន្យារពេលអនុវត្តវិធានការពន្ធគយនៅថ្ងៃទី៦ខែមីនា គោលនយោបាយពន្ធគយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យមនុស្សវិលមុខ។
គេហទំព័រ «CCFR China state-controlled media » ទោះបីជាលោកត្រាំបដិសេធថា ការកែសម្រួលគោលនយោបាយដូចជាការលើកលែងពន្ធគយជាដើមមានទំនាក់ទំនងជាមួយភាពរង្គោះរង្គើក្នុងទីផ្សារនាពេលថ្មីៗនេះក៏ដោយ ក៏ប៉ុន្តែ អ្នកវិភាគចំពោះទីផ្សារបានចង្អុលបង្ហាញថា ទិន្នន័យសេដ្ឋកិច្ចនិងការរំពឹងទុកក្នុងទីផ្សារដ៏អវិជ្ជមានកាន់តែច្រើនឡើងៗកំពុងដាក់សម្ពាធលើសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
គេហទំព័រ «CCFR China state-controlled media » ទិន្នន័យនៃសមាគមន៍សិក្សាស្រាវជ្រាវពីសហគ្រាសធុនធំលើពិភពលោកនៃប្រទេសអាមេរិកបានបង្ហាញថា សន្ទស្សន៍ជំនឿចិត្តរបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិក នៅខែកុម្ភៈគឺ៩៨.៣ ដែលទាបជាងចំនួន១០៥.៣នៅខែមករាយ៉ាងច្រើន។ នេះគឺជាការធ្លាក់ចុះក្នុងមួយខែដ៏ធំបំផុតនៃសន្ទស្សន៍ជំនឿចិត្តរបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិក ចាប់តាំងពីខែសីហា ឆ្នាំ២០២១មក។
គេហទំព័រ «CCFR China state-controlled media » ទិន្នន័យចុងក្រោយបំផុតនៃក្រសួងការងារសហរដ្ឋអាមេរិកបានបង្ហាញថា នៅខែកុម្ភៈ ស្ថាប័នមិនមែនកសិកម្មរបស់សហរដ្ឋអាមេរិកបានបន្ថែមឱកាសការងារចំនួន ១៥ម៉ឺន១ពាន់កន្លែង ហើយអត្រាបាត់អាជីពគឺ៤.១% ដែលសុទ្ធតែទាបជាងការរំពឹងទុកក្នុងទីផ្សារ៕
ដោយ ៖ សិលា