នៅថ្ងៃទី៩ខែមីនា មហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនពិនិត្យពិភាក្សាពីរបាយការណ៍ការងារតុលាការប្រជាជនកំពូលនិងរបាយការណ៍ការងារសាលាអយ្យការប្រជាជនកំពូលជាដើម

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី៩ខែមីនា មហាសន្និបាតលើកទី ៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានធ្វើកិច្ចប្រជុំតាមក្រុម ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តស្តីពីការធ្វើវិសោធនកម្មច្បាប់តំណាងប្រជាជននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងសភាតំណាងប្រជាជនគ្រប់ជាន់ថ្នាក់នៅតាមតំបន់ របាយការណ៍ការងារតុលាការប្រជាជនកំពូលនិងរបាយការណ៍ការងារសាលាអយ្យការប្រជាជនកំពូល។

គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី៩ខែមីនា មហាសន្និបាតលើកទី៣នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើកិច្ចប្រជុំពេញអង្គលើកទី៣ សមាជិកសភាប្រឹក្សានយោបាយទាំងឡាយបានបញ្ចេញមតិយោបល់ក្នុងកិច្ចប្រជុំ។ នៅរសៀល មហាសន្និបាតបានធ្វើកិច្ចប្រជុំតាមក្រុម ព្រមទាំងបើកធ្វើកិច្ចប្រជុំគណៈអធិបតីនិងកិច្ចប្រជុំលើកទី១១នៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print