ប្រមុខរដ្ឋស្តីទី បញ្ជាក់អំពី ផលប្រយោជន៍ពីការហាត់ប្រាណតាមរយៈកីឡា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញរូបថតជាច្រើនសន្លឹក ដោយបញ្ជាក់អំពី ផលប្រយោជន៍ពីការហាត់ប្រាណតាមរយៈកីឡា។

សម្តេចតេជោ មានប្រសាសន៍ថា ៖ ខ្ញុំហាត់ប្រាណទៀងទាត់តាំងពីវ័យជំទង់រហូតមកដល់ពេលនេះ។
សម្តេចតេជោ បន្តថា ៖ ខ្ញុំចេះលេងកីឡា៤ប្រភេទមានបាល់ទះបាល់ទាត់ បោះប៊ួលនិងចុងក្រោយគឺ វាយកូនគោល។
អុំទូកលេងតាមរដូវកាលនិងលេងអុក
តែការលេងអុកគួរកុំលេងយូរពេកដែលធ្វើឲ្យយើងឈឺចង្កេះ។
សម្តេចបញ្ជាក់ថា ៖ ការហាត់ប្រាណតាមរយៈកីឡាក្តីឬតាមរយៈការធ្វើចលនាដូចជាដើរ រត់ ហែលទឹក លើកដុំដែកឬធ្វើពលកម្ម។ល។ដើម្បីឲ្យបែកញើសសុទ្ធតែមានប្រយោជន៍ដល់សុខភាពទាំងអស់។
សម្រាប់រូបខ្ញុំប្រសិនបើខ្ញុំមិនទម្លាប់
ហាត់ប្រាណទេប្រហែលជាសុខភាព
ខ្ញុំមិនល្អដូចពេលនេះទេដោយសារ
ធ្លាប់ត្រូវរបួស៥លើកនិងការវះកាត់ធំ
ចំនួន៣លើក(1995.2017.2019)
ដែលធ្វើឲ្យខ្ញុំអស់ឈាមច្រើននិងត្រូវ
ថ្នាំសណ្តំច្រើនពិសេសឆ្នាំ២០១៧ពេទ្យ
ប្រើពេលវះកាត់ឆ្អឹងចង្កេះឲ្យខ្ញុំដោយត្រូវប្រើពេល៥ម៉ោងនិង២០នាទី។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ៖ ការស្តាសុខភាពឡើងវិញក្រោយវះកាត់ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យដែលក្នុងនោះពេទ្យណែនាំសំខាន់ឲ្យហាត់ប្រាណនេះឯង។
សម្តេចបញ្ជាក់ថា ៖ ខ្ញុំសូមជូនរូបថតទាត់បាល់និងបាល់ទះ នាទសវត្សន៍១៩៨០និងក្រោយមកទៀតព្រមទាំងរូបថតវាយកូនគោល ដំបូងនាឆ្នាំ២០០០និងពេលបច្ចុប្បន្ន ដើម្បីធ្វើការប្រៀបធៀប៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print